[ព័ត៌មានបឋម] តើការដ្ឋានរណ្ដៅខ្សាច់ខ្នាតយក្សរបស់ លោកស្រី អេង សុខហ្កេច នៅស្រុកបន្ទាយស្រី មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ? មហាជនកំពុងរង់ចាំការបកស្រាយពីមន្ត្រីជំនាញ។
ខេត្តសៀមរាប៖នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ កំពុងមានការចាប់អារម្មណ៍ និងដាក់ការសង្ស័យយ៉ាងខ្លាំងជុំវិញសកម្មភាពកាយ រណ្ដៅខ្សាច់ខ្នាតយក្ស មួយកន្លែងរបស់ លោក ស្រី អេង សុខហ្កេច ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប (#ក្បែរតំបន់ភ្នំតូច)។ចំណុចសំខាន់ៗនៃសំណួររបស់មហាជន៖
ភាពស្របច្បាប់៖ តើការដ្ឋានកាយខ្សាច់របស់លោកស្រី អេងសុីហ្គេច ដែលកំពុងដំណើរការយ៉ាងសកម្មនេះ មានអាជ្ញាប័ណ្ណអនុញ្ញាតពីក្រសួង ឬមន្ទីរជំនាញពាក់ព័ន្ធដែរឬទេ?
ការទទួលខុសត្រូវ៖ មហាជនបានដាក់សំណួរទៅកាន់ រដ្ឋបាលខេត្តសៀមរាប, មន្ទីរបរិស្ថាន និង មន្ទីររ៉ែ និងថាមពលខេត្ត តើលោកបានជ្រាបពីសកម្មភាពនេះដែរឬទេ?
មន្ទិលសង្ស័យលើតម្លាភាព៖ មានការរិះគន់បែបចម្ងល់ថា តើការរក្សាភាពស្ងប់ស្ងាត់របស់អាជ្ញាធរមូលដ្ឋាន កន្លងមក គឺជាការបណ្ដែតបណ្ដោយឱ្យកើតមាន "ផលប្រយោជន៍បុគ្គល" តាមរយៈជំនាញរបស់ខ្លួន ឬយ៉ាងណា?
សំណូមពរដល់ថ្នាក់ដឹកនាំ៖តាមរយៈព័ត៌មាននេះ សូមគោរពជូន ឯកឧត្តម អ៊ាង សុផាល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម កែវ រតនះរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មេត្តាពិនិត្យ និងចាត់វិធានការឱ្យមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទីតាំងខាងលើជាបន្ទាន់ ដើម្បី៖ផ្ទៀងផ្ទាត់ច្បាប់អនុញ្ញាត និងបច្ចេកទេសកាយខ្សាច់។
ទប់ស្កាត់ការខូចខាតបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់។
បង្ហាញពីតម្លាភាពជូនមហាជន ដើម្បីកុំឱ្យមានការយល់ច្រឡំលើមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។
មហាជនសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរពាក់ព័ន្ធនឹងចេញមុខមកបកស្រាយ និងបង្ហាញពីភាពច្បាស់លាស់ជុំវិញករណីនេះ ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
សំុណូមពរចុងក្រោយ ជួនចំពោះ ឯ.ឧ ប្រាក់ សោភ័ណ្ឌ អភិបាលនៃការអភិបាលខេត្តសៀមរាប សូមឯកឧត្តមមេត្តា ចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យឲ្យបានស៊ីជម្រៅនៅក្នុងសកម្មភាពនៃរណ្ដៅបូមខ្សាច់ខ្នាតយក្សមួយនេះផងទាន!៕







