គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

[ព័ត៌មានបឋម] តើការដ្ឋានរណ្ដៅខ្សាច់ខ្នាតយក្សរបស់ លោកស្រី អេង សុខហ្កេច នៅស្រុកបន្ទាយស្រី មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ? មហាជនកំពុងរង់ចាំការបកស្រាយពីមន្ត្រីជំនាញ។

 [ព័ត៌មានបឋម] តើការដ្ឋានរណ្ដៅខ្សាច់ខ្នាតយក្សរបស់ លោកស្រី អេង សុខហ្កេច នៅស្រុកបន្ទាយស្រី មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ? មហាជនកំពុងរង់ចាំការបកស្រាយពីមន្ត្រីជំនាញ។

ខេត្តសៀមរាប៖នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ កំពុងមានការចាប់អារម្មណ៍ និងដាក់ការសង្ស័យយ៉ាងខ្លាំងជុំវិញសកម្មភាពកាយ រណ្ដៅខ្សាច់ខ្នាតយក្ស មួយកន្លែងរបស់ លោក ស្រី អេង សុខហ្កេច ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប (#ក្បែរតំបន់ភ្នំតូច)។

​ចំណុចសំខាន់ៗនៃសំណួររបស់មហាជន៖
​ភាពស្របច្បាប់៖ តើការដ្ឋានកាយខ្សាច់របស់លោកស្រី អេងសុីហ្គេច ដែលកំពុងដំណើរការយ៉ាងសកម្មនេះ មានអាជ្ញាប័ណ្ណអនុញ្ញាតពីក្រសួង ឬមន្ទីរជំនាញពាក់ព័ន្ធដែរឬទេ?

​ការទទួលខុសត្រូវ៖ មហាជនបានដាក់សំណួរទៅកាន់ រដ្ឋបាលខេត្តសៀមរាប, មន្ទីរបរិស្ថាន និង មន្ទីររ៉ែ និងថាមពលខេត្ត តើលោកបានជ្រាបពីសកម្មភាពនេះដែរឬទេ?

​មន្ទិលសង្ស័យលើតម្លាភាព៖ មានការរិះគន់បែបចម្ងល់ថា តើការរក្សាភាពស្ងប់ស្ងាត់របស់អាជ្ញាធរមូលដ្ឋាន កន្លងមក គឺជាការបណ្ដែតបណ្ដោយឱ្យកើតមាន "ផលប្រយោជន៍បុគ្គល" តាមរយៈជំនាញរបស់ខ្លួន ឬយ៉ាងណា?

​សំណូមពរដល់ថ្នាក់ដឹកនាំ៖តាមរយៈព័ត៌មាននេះ សូមគោរពជូន ឯកឧត្តម អ៊ាង សុផាល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម កែវ រតនះរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មេត្តាពិនិត្យ និងចាត់វិធានការឱ្យមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទីតាំងខាងលើជាបន្ទាន់ ដើម្បី៖ផ្ទៀងផ្ទាត់ច្បាប់អនុញ្ញាត និងបច្ចេកទេសកាយខ្សាច់។

​ទប់ស្កាត់ការខូចខាតបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់។
​បង្ហាញពីតម្លាភាពជូនមហាជន ដើម្បីកុំឱ្យមានការយល់ច្រឡំលើមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។

​មហាជនសង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរពាក់ព័ន្ធនឹងចេញមុខមកបកស្រាយ និងបង្ហាញពីភាពច្បាស់លាស់ជុំវិញករណីនេះ ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។

សំុណូមពរចុងក្រោយ ជួនចំពោះ ឯ.ឧ ប្រាក់ សោភ័ណ្ឌ អភិបាលនៃការអភិបាលខេត្តសៀមរាប សូមឯកឧត្តមមេត្តា ចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យឲ្យបានស៊ីជម្រៅនៅក្នុងសកម្មភាពនៃរណ្ដៅបូមខ្សាច់ខ្នាតយក្សមួយនេះផងទាន!៕


إرسال تعليق

أحدث أقدم