គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារវះកាត់ និងសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង

 

អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារវះកាត់ និងសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង

(ព្រៃវែង) : នាព្រឹកថ្ងៃចន្ទ ទី១៦  ខែកុម្ភៈ  ឆ្នាំ២០២៦នេះ  ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ា​នី រួមជាមួយ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារវះកាត់ និងសង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា រួមជាមួយវត្តមានដ៏ខ្ពស់ខ្ពង់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលពិធីនេះប្រព្រឹត្តទៅនៅ មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ពិធីនេះដែរក៏មានការនិមន្ត និងអញ្ជើញចូលរួមពី៖ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង១៣ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខា ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ គណៈប្រតិភូអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត អភិបាលក្រុង ស្រុកទាំង១៣ និងក្រុមការងារពាក់ព័ន្ធ សរុបប្រមាណចំនួន ១០១ អង្គ/រូប។


إرسال تعليق

أحدث أقدم