គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេច ម៉ែន សំអន ៖ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទបាយ៉ង់កោ

 

សម្តេច ម៉ែន សំអន ៖ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទបាយ៉ង់កោ
ចេញផ្សាយ ថ្ងៃទី 

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាពជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបានរៀបចំនៅប្រាសាទបាយ៉ង់កោ ស្ថិតនៅក្នុងភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។ សម្តេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបូជាទៀនធូប និងគ្រឿងសក្ការៈ ចំពោះព្រះពុទ្ធរូប។ ពីធីនេះប្រារព្ធឡើងដើម្បីបញ្ចៀសនូវជំងឺឧបទ្រពចង្រៃទាំងឡាយ គ្រោះធម្មជាតិនានាឱ្យជៀសចេញឆ្ងាយពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រសិទ្ធិពរជ័យដល់កងទ័ពជួរមុខ និងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិផងដែរ។

សូមបញ្ជាក់ថា ការប្រារព្ធពិធីបួងសួងសុំចម្រើនសេចក្តីសុខនៅប្រាសាទបាយ៉ង់កោនេះ ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជាការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជា ជាពិសេសខេត្ត តាកែវ។

ពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ តែវាក៏បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណី ដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្រ្តីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ។

យោងតាមសិលាចារឹកភ្នំបាយ៉ង់ K.852 ខេត្តតាកែវ គឺពិតជាប្រភពព័ត៌មានដ៏សំខាន់ ដែលបានរៀបរាប់អំពីព្រះរាជប្រវេណីរបស់ព្រះមហាក្សត្រខ្មែរ ដែលជានិច្ចកាលតែងតែសព្វព្រះរាជហឫទ័យកសាងអាស្រម និងថ្វាយតង្វាយដល់ព្រះនៅអាស្រម ជាក់ស្តែងដូចជាព្រះបាទកម្រតេងអញស្រីធរណិន្រ្ទវម៌្មទេវ (ទី១) ដែលបានរៀបរាប់នៅក្នុងអត្ថបទសិលាចារឹកនេះស្រាប់តែម្តង។ ជាពិសេស ទិន្នន័យសិលាចារឹកនេះ យើងពិតជាដឹងយ៉ាងច្បាស់ថា នៅសម័យបុរាណ ភ្នំបាយ៉ង់ គេបានប្រសិទ្ធិនាមទៅជា «ក្រុងរបស់ព្រះសិវ» ដែលជាទេវស្ថានដ៏ស័ក្តសិទ្ធិសម្រាប់ព្រះរាជាជាច្រើនព្រះអង្គ។

ម្យ៉ាងវិញទៀត ប្រវត្តិវិទូជាច្រើនបានស្នើថា «ព្រះបាទធរណិន្រ្ទវម៌្មទេវ (ទី១)» មិនបានសោយរាជ្យនៅរាជធានីអង្គរនោះទេ ពោល គឺទ្រង់សោយរាជ្យនៅរាជធានីមហីធរបុរដែលជាទឹកដីបុព្វបុរសរបស់ទ្រង់។ ប៉ុន្តែទោះជាដូច្នេះក្តី នៅដើមរាជ្យរបស់ទ្រង់ (គ.ស.១១០៧) ទ្រង់បានសព្វព្រះរាជហឫទ័យសាងព្រះរាជផលបុណ្យកសាងអាស្រម និងចាត់ចែងមនុស្សបម្រើដល់ព្រះនៅតំបន់ភាគខាងត្បូងប្រទេស (ភ្នំបាយ៉ង់ ខេត្តតាកែវបច្ចុប្បន្ន) ដែលជទីតាំងមួយស្ថិតនៅសែនឆ្ងាយពីរាជធានីមហីធរបុរ៕ ដោយ៖ សួស សំរិត


Post a Comment

Previous Post Next Post