គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អាស៊ានដាក់ឱ្យប្រើប្រាស់ផែនការទេសចរណ៍អាស៊ាន ឆ្នាំ ២០២៦–២០៣០ ដើម្បីជំរុញកំណើនទេសចរណ៍ប្រកបដោយនិរន្តភាព និងបរិយាបន្ន

 

អាស៊ានដាក់ឱ្យប្រើប្រាស់ផែនការទេសចរណ៍អាស៊ាន ឆ្នាំ ២០២៦–២០៣០ ដើម្បីជំរុញកំណើនទេសចរណ៍ប្រកបដោយនិរន្តភាព និងបរិយាបន្ន
ចេញផ្សាយ ថ្ងៃទី 

សេប៊ូ, ហ្វីលីពីន, ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នាឱកាសនៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងអង្គភាពប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមក្នុងសន្និសិទទេសចរណ៍អាស៊ាន ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, តំណាងរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសបូកបី (ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ), ឥណ្ឌា និង រុស្ស៊ី, តំណាងអគ្គលេខាធិការដ្ឋានអាស៊ាន, តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង សារព័ត៌មានអន្តរជាតិល្បីៗនៅលើពិភពលោក ព្រមទាំងភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូប ក្រោមបរិយាកាសអធិកអធមនិងស្និទ្ធស្នាល។

សូមបញ្ជាក់ជូនថាសន្និសិទទេសចរណ៍អាស៊ាន គឺជាព្រឹត្តិការណ៍អមរៀបចំឡើង នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការទេសចរណ៍អាស៊ាន ឆ្នាំ ២០២៦-២០៣០ ដែលជាផែនការមេតម្រង់ទិស និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ានសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។ ផែនការនេះបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ភាពធន់ និងមានសមត្ថភាពប្រកួតប្រជែង ដើម្បីផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមរយៈពេលវែង, ស្របតាមផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦-២០៣០។

ដើម្បីសម្រេចនូវគោលបំណងអាស៊ានដែលជាគោលដៅទេសចរណ៍តែមួយនិងមានភាពចម្រុះ, ផែនការខាងលើផ្តោតលើចំណុចអាទិភាពសំខាន់ៗ រួមមាន៖ (១) ការអភិវឌ្ឍវិស័យវិស័យទេសចរណ៍ប្រកបដោយភាពធន់, (២) ការពង្រឹងសមត្ថភាពកម្លាំងពលកម្មក្នុងវិស័យទេសចរណ៍, (៣) ការកែលម្អការតភ្ជាប់និងហេដ្ឋារចនាសម្ព័ន្ធ, (៤) ការជំរុញទេសចរណ៍ឌីជីថល និងការធ្វើពិពិធកម្មផលិតផលនិងទីផ្សារ, និង(៥) ការជំរុញទេសចរណ៍ប្រកបដោយនិរន្តភាព។


إرسال تعليق

أحدث أقدم