កិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ឆ្នាំ២០២៦(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី រដ្ឋបាលខណ្ឌ៧មករា បានបេីកកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ក្រោមអធិបតីភាពលោក វ៉ា សាបាន សមាជិកក្រុមប្រឹក្សាខណ្ឌ តំណាងឱ្យលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា៕







