គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្រសួងការពារជាតិ ច្រានចោលការផ្សាយរបស់កងទ័ពថៃភូមិភាគទី២ ដែលចោទថា «កម្ពុជាចល័តអាវុធធុនធ្ងន់ទៅព្រំដែន» ដោយចាត់ទុកជាព័ត៌មានក្លែងក្លាយ

 

ក្រសួងការពារជាតិ ច្រានចោលការផ្សាយរបស់កងទ័ពថៃភូមិភាគទី២ ដែលចោទថា «កម្ពុជាចល័តអាវុធធុនធ្ងន់ទៅព្រំដែន» ដោយចាត់ទុកជាព័ត៌មានក្លែងក្លាយ
ចេញផ្សាយ ថ្ងៃទី 

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពថៃភូមិភាគទី២ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលបានចោទប្រកាន់ថា កម្ពុជាបានចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្រសួងការពារជាតិបានកត់សម្គាល់ឃើញភាពសកម្មមិនប្រក្រតី នៃផេកផ្លូវការរបស់កងទ័ពថៃភូមិភាគទី២ ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ ដោយចោទប្រកាន់ខុសពីការពិត។ ព័ត៌មានទាំងនោះ ត្រូវបានបណ្តាញសារព័ត៌មានថៃយកទៅដកស្រង់ និងចុះផ្សាយបន្ត ដែលក្រសួងការពារជាតិកម្ពុជាចាត់ទុកថា ជាចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ដើម្បីយកមកធ្វើជាលេសបង្កភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។

ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់នូវការពិតចំនួន ២ចំណុច ដើម្បីបដិសេធការចោទប្រកាន់នេះ៖ ១. ការលើកឡើងថា កម្ពុជាចល័តសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែន គឺជា «ព័ត៌មានមិនពិត»។ ២. កងកម្លាំងកម្ពុជា មិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដូចការចោទប្រកាន់នោះឡើយ។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់សាជាថ្មី ក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងប្រទេសទាំងពីរឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។

ក្រសួងក៏បានបញ្ជាក់ពីការបន្តសហការគ្នាយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ស្ថិរភាព និងជំរុញឱ្យស្ថានការណ៍វិលត្រឡប់ទៅរកប្រក្រតីភាពវិញឱ្យបានឆាប់រហ័ស៕


إرسال تعليق

أحدث أقدم