គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

យូនីសេហ្វកម្ពុជា តាមដានស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ និងត្រៀមផ្តល់ជំនួយដល់កុមាររងផលប៉ះពាល់

 

យូនីសេហ្វកម្ពុជា តាមដានស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ និងត្រៀមផ្តល់ជំនួយដល់កុមាររងផលប៉ះពាល់
ចេញផ្សាយ ថ្ងៃទី 

(ភ្នំពេញ)៖ យូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ ដោយបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍ស្តីពីការប៉ះទង្គិចប្រដាប់អាវុធ ដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោកបណ្ឌិត វីល ផាកស៍ (Will Parks) នាយកយូនីសេហ្វប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ស្ថាប័នរបស់លោកបានទទួលដំណឹងអំពីហេតុការណ៍នេះ ហើយបច្ចុប្បន្នកំពុងតាមដានស្ថានការណ៍យ៉ាងជាប់លាប់។

លោកបណ្ឌិតបានមានប្រសាសន៍ថា៖ «យើងកំពុងតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរ ដើម្បីវាយតម្លៃតម្រូវការ និងផ្ដល់ការគាំទ្រចាំបាច់ដល់គ្រួសារ និងកុមារដែលរងផលប៉ះពាល់»។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ យូនីសេហ្វបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារកុមារនៅក្នុងស្ថានភាពជម្លោះ។ លោកបណ្ឌិត វីល ផាកស៍ បានគូសបញ្ជាក់បន្ថែមថា កុមារត្រូវតែទទួលបានការការពារគ្រប់ពេលវេលា ដោយសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ ត្រូវតែចាត់ទុកជាអាទិភាពចម្បងបំផុត មិនថានស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕

Post a Comment

Previous Post Next Post