ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ត្រូវបានបន្តចែកជូនប្រជាពលរដ្ឋភៀសសឹក ១,០០០ គ្រួសារ ក្នុងខេត្តពោធិ៍សាត់ចេញផ្សាយ ថ្ងៃទី
ខេត្តពោធិ៍សាត់៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ចំនួន ១,០០០ កញ្ចប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាននាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,០០០ គ្រួសារ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងខេត្តពោធិ៍សាត់។
បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹកពីតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ជានិច្ចកាលតែងតែទទួលបាននូវការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវសុវត្ថិភាព និងជីវភាពរស់នៅសមរម្យក្នុងកាលៈទេសៈដ៏លំបាកនេះ។
សម្ភារៈដែលផ្ដល់ជូនក្នុង ១ គ្រួសារ រួមមាន៖
សម្ភារៈប្រើប្រាស់ (ក្នុងកញ្ចប់ថង់)៖ ថ្នាំដុសធ្មេញ, ច្រាសដុសធ្មេញ, សាប៊ូដុំ, សាប៊ូម្សៅ, ប្រេងខ្យល់, ប្រេងកូឡា, អង្រឹង, អាវភ្លៀង, ពិល, កន្សែងធំ, ក្រមា, ធូបមូស, កន្ទេល, មុង, ភួយ, សារ៉ុង, សំឡីអនាម័យ និងសម្លៀកបំពាក់។
អាហារូបត្ថម្ភ និងឱសថ៖ ថ្នាំពេទ្យ (៤ មុខ), ទឹកដោះគោ (២ កំប៉ុង) និងនំលីលី។
សម្ភារៈដាក់បន្ថែមខាងក្រៅ៖ ទឹកស៊ីអ៊ីវ, មី, ត្រីខកំប៉ុង, តង់ និងធុងទឹក។
ជាមួយគ្នានេះ តាមរយៈអាជ្ញាធរមូលដ្ឋាន ក៏មានការឧបត្ថម្ភបន្ថែមជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈជាច្រើនទៀតរួមមាន៖ អង្ករ ១,០០០ បេ, មី ១,០០០ កេស, ត្រីខ ១,០០០ យួរ, ទឹកស៊ីអ៊ីវ ១,០០០ យួរ, តង់ ១,០០០, ធុងទឹក (៣៥ លីត្រ) ៥០០ ធុង, ទឹកដោះគោក្មេង ៥០ កេស, ខោទឹកនោម ៤០០ យួរ និងស្ករគ្រាប់ ៥ កេស ផងដែរ។












