គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ប្រជាពលរដ្ឋលើកឡើងថា! ប្រទេសជាតិ កំពុងមានបញ្ហាចោរសៀមឈ្លានពានទឹកដី បែរជាសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ច្រកទ្វារព្រំដែនសំរោង(ហៅច្រក សៀងហៃ)ស្រុកចន្ទ្រា បើកដៃអោយជនអន្តោប្រវេសន៍ ចូលមកលេងល្បែងសុីសងខុសច្បាប់ ក្នុង(កាស៊ីណូ67!!

 ប្រជាពលរដ្ឋលើកឡើងថា! ប្រទេសជាតិ កំពុងមានបញ្ហាចោរសៀមឈ្លានពានទឹកដី បែរជាសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ច្រកទ្វារព្រំដែនសំរោង(ហៅច្រក សៀងហៃ)ស្រុកចន្ទ្រា បើកដៃអោយជនអន្តោប្រវេសន៍ ចូលមកលេងល្បែងសុីសងខុសច្បាប់ ក្នុង(កាស៊ីណូ67!!

(ខេត្តស្វាយរៀង)តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅ ក្បែរច្រកទ្វារព្រំដែន តំបន់សំរោង(ហៅច្រក សៀងហៃ)ស្រុកចន្ទ្រា បានអោយដឹងថា! ម្ចាស់(កាសុីណូ 67)និងបក្សពួក កំពុងគៀងគរក្រុមញៀនល្បែងមានខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ អោយលេងល្បែង(បញ្ជាល់មាន់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ក្នុង(កាស៊ីណូ67)មួយកន្លែង ក្បែរច្រកទ្វារព្រំដែន តំបន់សំរោង(ហៅចក្រ សៀងហៃ)ស្រុកចន្ទ្រា យ៉ាងពេញបន្ទុក (ពោលគឺ)បើកអោយក្រុមញៀនល្បែងទាំងនោះចូលលេងជារៀងរាល់ថ្ងៃ តែម្តង តែគេមិនទាន់ឃើញ សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!នោះទេ?

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល ខេត្ត​ស្វាយរៀង រួមនឹងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ  សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។

ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

Post a Comment

Previous Post Next Post