ប្រជាពលរដ្ឋលើកឡើងថា! ប្រទេសជាតិ កំពុងមានបញ្ហាចោរសៀមឈ្លានពានទឹកដី បែរជាសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ច្រកទ្វារព្រំដែនសំរោង(ហៅច្រក សៀងហៃ)ស្រុកចន្ទ្រា បើកដៃអោយជនអន្តោប្រវេសន៍ ចូលមកលេងល្បែងសុីសងខុសច្បាប់ ក្នុង(កាស៊ីណូ67!!
(ខេត្តស្វាយរៀង)តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅ ក្បែរច្រកទ្វារព្រំដែន តំបន់សំរោង(ហៅច្រក សៀងហៃ)ស្រុកចន្ទ្រា បានអោយដឹងថា! ម្ចាស់(កាសុីណូ 67)និងបក្សពួក កំពុងគៀងគរក្រុមញៀនល្បែងមានខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ អោយលេងល្បែង(បញ្ជាល់មាន់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ក្នុង(កាស៊ីណូ67)មួយកន្លែង ក្បែរច្រកទ្វារព្រំដែន តំបន់សំរោង(ហៅចក្រ សៀងហៃ)ស្រុកចន្ទ្រា យ៉ាងពេញបន្ទុក (ពោលគឺ)បើកអោយក្រុមញៀនល្បែងទាំងនោះចូលលេងជារៀងរាល់ថ្ងៃ តែម្តង តែគេមិនទាន់ឃើញ សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាប!នោះទេ?ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល ខេត្តស្វាយរៀង រួមនឹងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។
ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។
សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕



