ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រោសព្រះរាជទាន ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃរដ្ឋអ៉ីស្រាអ៊ែល ប្រចាំកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំងចេញផ្សាយ ថ្ងៃទី
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន លោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃរដ្ឋអ៉ីស្រាអ៊ែល (State of Israel) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។





