គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ហែម វណ្ណឌី ស្នើឱ្យការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន ភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយសហគ្រាសក្នុងស្រុក រាជធានី

 

ឯកឧត្តម ហែម វណ្ណឌី ស្នើឱ្យការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន ភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយសហគ្រាសក្នុងស្រុក រាជធានី
ចេញផ្សាយ ថ្ងៃទី 

ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបក្រុមបេសកកម្ម នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដើម្បីពិនិត្យរបាយការណ៍បច្ចុប្បន្នភាពនៃផែនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន។

ក្នុងជំនួបនោះ លោក Yamada Yasuhiro មន្ត្រីជាន់ខ្ពស់ផ្នែកគោលនយោបាយទទួលបន្ទុកកិច្ចការមេគង្គនៃវិទ្យាស្ថាន ERIA បានបង្ហាញលទ្ធផលនៃការសិក្សាលើទីតាំងសក្តានុពល ព្រមទាំងការវិភាគភាពខ្លាំង និងបញ្ហាប្រឈមផ្នែកធនធានមនុស្ស ភស្តុភារ ថាមពល អភិបាលកិច្ច និងតម្លៃដី សម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន ធៀបនឹងប្រទេសជិតខាង។

លោក Yamada បានលើកឡើងថា ជាមួយនឹងការកំណត់អត្រាពន្ធរបស់សហភាពអឺរ៉ុប ដោយផ្អែកលើការបញ្ចេញកាបូន ក្រុមហ៊ុនជប៉ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលប្រើថាមពលកកើតឡើងវិញ និងប្រព័ន្ធផលិតកម្មស្អាត នឹងមានឧត្តមភាពប្រកួតប្រជែងខ្ពស់។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះលទ្ធផលនៃការសិក្សា និងបង្ហាញការគាំទ្ររបស់ក្រសួងលើផែនការអភិវឌ្ឍន៍នេះ។

ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូអំពីរបៀបវារៈឧស្សាហកម្មបៃតងរបស់រាជរដ្ឋាភិបាល ព្រមទាំងការងារដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងអនុវត្ត ជាមួយអង្គការ UNIDO និង សហភាពអឺរ៉ុប លើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង ក៏ដូចជាសេវាគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធគុណភាព និងស្តង់ដារឧស្សាហកម្ម។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន នាពេលខាងមុខ ភ្ជាប់ខ្សែច្រវាក់ផលិតកម្ម ជាមួយសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដោយលើកឡើងថា សហគ្រាសក្នុងស្រុកបានវិវត្តខ្លួនយ៉ាងខ្លាំងលើផ្នែកសមត្ថភាព និងភាពប្រកួតប្រជែង ដែលជួយអាចកាត់បន្ថយចំណាយ និងពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនជប៉ុន។

លោក Yamada បានស្វាគមន៍សំណើនេះ និងថាសមាហរណកម្មសហគ្រាសធុនតូច និងមធ្យម នឹងជាគុណតម្លៃបន្ថែម ហើយក៏ជាសារដែលនឹងមានឥទ្ធិពលជាវិជ្ជមានដល់ចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនផងដែរ។


Post a Comment

Previous Post Next Post