គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តព្រៃវែង

 ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តព្រៃវែង។

ក្នុងឱកាសនេះ ឯកឧត្តម សួន សុម៉ាលីន ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រៃវែង ព្រមទាំងបានតែងតាំងអនុប្រធាននិងសមាជិក-សមាជិកាចំនួន ទៀតផងដែរ។

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្តគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្តធ្វើជាសេនាធិការជូនគណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់ខេត្ត ដោយរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) មានប្រសាសន៍ថា ទាំងនេះគឺជាការគិតគូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដល់ថ្នាក់ដឹកនាំមូលដ្ឋាន អតិតយុទ្ធជន ដែលគាត់បានខិតខំចូលរួមបម្រើការងារជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមកទោះបីជាគាត់ចូលនិវត្តន៍ក៏ពិតមែនក៏ប៉ុន្តែ ថ្នាក់ដឹកនាំនៅតែបន្តយកចិត្តទុកដាក់គាំពារគាត់ជាបន្តទៀតនោះផងដែរដោយមិនទុកនរណាម្នាក់ចោលនោះទេ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ការរៀបចំនេះ គឺដើម្បី ពង្រឹងយន្តការ និងផ្តល់លទ្ធភាពកាន់តែប្រសើរ ក្នុងការអនុវត្តគោលការណ៍ និងការយកចិត្តទុកដាក់ជូនអតីតយុទ្ធជន និងនិវត្តជនដែលបានមកជ្រកក្រោមឆ័ត្រសមាគម។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកមានគុណបំណាច់ដ៏ធំធេងក្នុងការ តស៊ូ ពលី និងលះបង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ការពារសន្តិភាព និងចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ជាតិ។ សមាគម តែងតែបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន តាមរយៈការចុះជួបផ្ទាល់ ការឈ្វេងយល់ពីសុខទុក្ខ និងការរិះរកគ្រប់មធ្យោបាយដើម្បី ជួយលើកស្ទួយជីវភាព ឱ្យកាន់តែល្អប្រសើរ៕

إرسال تعليق

أحدث أقدم