គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ផ្ទះ១ខ្នង ទំហំ ៥ម៉ែត្រ x ១១ម៉ែត្រ សាងសង់ពីបេតុង ផ្តល់ជូនលោកអនុសេនីយ៍ត្រី គឹម សារី ដែលបម្រើការងារនៅកងពលលេខ៩ ខេត្តព្រះវិហារ...!!

 ផ្ទះ១ខ្នង ទំហំ ៥ម៉ែត្រ x ១១ម៉ែត្រ សាងសង់ពីបេតុង ផ្តល់ជូនលោកអនុសេនីយ៍ត្រី គឹម សារី ដែលបម្រើការងារនៅកងពលលេខ៩ ខេត្តព្រះវិហារ...!!

(ខេត្តព្រៃវែង)៖ នៅថ្ងៃពុធទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយទទួលប្រសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សាងសង់ផ្ទះ ១ខ្នង ឱ្យបានសមរម្យ ដើម្បីជូនដល់គ្រួសារលោកអនុសេនីយ៍ត្រី គឹម សារី ដែលបម្រើការងារនៅកងពលលេខ៩ ខេត្តព្រះវិហារ ត្រូវជាស្វាមីរបស់សពស្ត្រីមានផ្ទៃពោះបានទទួលមរណៈភាព កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។ ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្ដម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា ដែលមានទីតាំងស្ថិតនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្នុងនោះឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត មានប្រសាសន៍ថា ដោយបានការយកចិត្តទុកដាកខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានសាងសង់ផ្ទះអំពីបេតុង ទំហំ ៥ម៉ែត្រ គុណ ១១ម៉ែត្រ ជញ្ជាំងថ្ម ដំបូលប្រកសង្ក័សី (សាងសង់
រយៈពេល ២ខែ គិតចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥)។

ឯកឧត្ដមប្រធានគណៈកម្មាធិការសាខា បានបន្ថែមថា សាខាខេត្តព្រៃវែង បានផ្តល់កង់អគ្គីសនីចំនួន ២គ្រឿង ជូនដល់កូនៗ របស់ លោក គីម សារី ដើម្បីជាមធ្យោបាយធ្វើដំណើរទៅមកសាលារៀនផងដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរក្រុមគ្រួសារអនុសេនីយ៍ត្រី គឹម សារី ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្គរ ៥០គីឡូក្រោម, ឃីត ១កញ្ចប់, មីគុយទាវគ្រៀម ២កេស, ត្រីខ ២យួរ និងថវិកាចំនួន ៥០០,០០០រៀលផងដែរ៕

Post a Comment

Previous Post Next Post