ឃោរឃៅព្រៃផ្សៃបំផុត!ទំនាស់ក្នុងគ្រួសារ រឿងដណ្តើមកូនគ្នា បើក ឡានដេញបាញ់ ប្រហារ បាត់បង់ជីវិតស្ត្រីម្នាក់ និងរបួសធ្ងន់ ៤នាក់ !!
ជនដៃដល់ឈ្មោះ ឯក ណាំអៀង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង បានជិះ រថយន្ត ម៉ាក Vigo ពណ៌ ទឹកប្រាក់ ស្លាកលេខ ពោធិ៍សាត់ 2B-2013 បាញ់ទៅលើ ក្រុមជនរង គ្រោះ កំពុងធ្វើដំណើតាមរថយន្ត ម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AH-0038 នៅលើផ្លូវជាតិ៥៥ ចន្លោះ គីឡូ ម៉ែត្រលេខ១៥៩-១៦០ ចំណុចA4 ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ស្ត្រីរងគ្រោះ ដែលបាត់ជីវិតឈ្មោះ ណដ អាយុ ៣០ ឆ្នាំ រស់នៅ ភូមិដានគោមខាងត្បូង ឃុំដានគោម ស្រុកអង្គរ ជ័យ ខេត្តកំពត។ អ្នករបួសទាំង ៤នាក់ រួមទាំងកូនប្រុស របស់ជនដៃដល់ ឈ្មោះ ឯ វរប អាយុ ០១ឆ្នាំ ៨ខែ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តពោធិ៍សាត់ .. ក្រោយកើតហេតុ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ នៅចំណុចមន្ទីរពេទ្យ ខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមច្បាប់ ។
ប្រភព . កំណើតថ្មី