គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគោលការណ៍ពហុភាគីនិយម ការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើគោលការណ៍ច្បាប់ និងការការពារសន្តិភាព ព្រមទាំងស្ថិរភាពក្នុងតំបន់

 

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគោលការណ៍ពហុភាគីនិយម ការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើគោលការណ៍ច្បាប់ និងការការពារសន្តិភាព ព្រមទាំងស្ថិរភាពក្នុងតំបន់
ចេញផ្សាយ ថ្ងៃទី 

MoINFO APP

នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាប្រធានក្រុមការងារសិក្សាអំពីកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម MIYAJI Takuma អនុរដ្ឋ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការ​បរទេស នៅទីស្តីការ​ក្រសួង​ការ​បរទេស​ជប៉ុន។

កិច្ចពិភាក្សានេះ បានផ្តោតលើកិច្ចពង្រឹងបន្ថែម នូវទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះគោលការណ៍ពហុភាគីនិយម ការលើកកម្ពស់សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើគោលការណ៍ច្បាប់ និងការការពារសន្តិភាព ព្រមទាំងស្ថិរភាពក្នុងតំបន់។

ក្នុងស្មារតីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានធ្វើបច្ចុប្បន្នភាពជូនឯកឧត្តមអនុរដ្ឋមន្រ្តីជាន់ខ្ពស់ការបរទេសជប៉ុនអំពីស្ថានភាពនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីជំហររឹងមាំរបស់កម្ពុជា ប្រកបដោយសន្តិវិធីក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដោយបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយវិវាទតាមរយៈការសន្ទនា និងការចរចារតាមលក្ខណៈការទូត។

ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តីក៏បានបង្ហាញពីក្តីសង្ឃឹមរបស់កម្ពុជាចំពោះការបន្តការយោគយល់ និងការគាំទ្ររបស់ប្រទេសជប៉ុនចំពោះគោលជំហររបស់ខ្លួន ដោយកត់សម្គាល់ថា វិធីសាស្រ្តរបស់កម្ពុជាឆ្លុះបញ្ចាំងមិនត្រឹមតែការគោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានគោលដៅយូរអង្វែងរបស់ខ្លួនក្នុងការរួមចំណែកកសាងភាពសុខដុមរមនា និងស្ថិរភាពក្នុងតំបន់៕ ដោយ៖ កន ចំណាន


Post a Comment

Previous Post Next Post