សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ប្រសិនបើសម្តេចស្លាប់ក្នងការបាញ់ប្រហារនៅខេត្តសៀមរាបកាលពី២៧ឆ្នាំមុន នោះកម្ពុជានឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះទេចេញផ្សាយ ថ្ងៃទី MoINFO APP
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា គូសបញ្ជាក់ថា ប្រសិនបើសម្តេចស្លាប់ក្នងការបាញ់ប្រហារនៅខេត្តសៀមរាបកាលពី២៧ឆ្នាំមុន នោះកម្ពុជានឹងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះទេ។
តាមរយៈបណ្តាញសង្គមការងារផ្លូវការ នាល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តចតេជោ បានសរសេរថា « ថ្ងៃ២៤កញ្ញា២០២៥នេះជាខួបលើកទី ២៧ឆ្នាំនៃការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំនៅទីរួមខេត្តសៀមរាប(២៤កញ្ញា១៩៩៨-២៤កញ្ញា២០២៥)។
ជាសំណាងល្អខ្ញុំមិនមានគ្រោះថ្នាក់ និងបន្តនៅជាមួយប្រជាជនដើម្បីបន្ត អនុវត្តនយោបាយឈ្នះ ឈ្នះដើម្បីបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពឯកភាពជាតិ ឯកភាពទឹកដីដែលសម្រេចបាននៅថ្ងៃ២៩ធ្នូ១៩៩៨។
ខ្ញុំមិនរំលឹកឡើងវិញនូវរឿងរ៉ាវនាព្រឹកថ្ងៃ២៤កញ្ញា១៩៩៨ទេតែខ្ញុំគួរតែបញ្ជាក់ ថាប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួសប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយនិង ប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាប និងមានអ្នកនយោបាយជាច្រើននិងត្រូវស្លាប់។
គិតពីថ្ងៃ២៤កញ្ញា១៩៩៨មកដល់ពេលនេះខ្ញុំរស់បាន២៧ឆ្នាំរួចមកហើយនិង សង្ឃឹមថានិងរស់បានតិចបំផុត២៧ឆ្នាំបន្តទៀត។
ខ្ញុំសូមជូនរូបថតប៉ុន្មានសន្លឹកនៅពេលខ្ញុំមានអាយុជាង៤០ឆ្នាំនិងក្រោម៥០ឆ្នាំ»៕