លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។Her Excellency Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defense of the Kingdom of Cambodia:On the morning of Monday, 22 September 2025, The Ministry of National Defence of the Kingdom of Cambodia has facilitated the Interim Observer Team (IOT), visited O’ Bei Choan Border Checkpoint, Banteay Meanchey Province in oder to observe, verify, and report on the border situation after the Ceasefire came into effect.