នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត និងជាប្រធានក្រុមការរាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញមកដាក់បិណ្ឌទី១១ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅវត្តសុរិយោរ ស្ថិតនៅភូមិប្រក្លូត ឃុំធ្លវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តមទីប្រឹក្សាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំង ប្រធានសាខាធនាគាជាតិខេត្តកំពង់ឆ្នាំង លោកនាយកទីចាត់ការហិរញ្ញវត្ថុខេត្តនិងសហការី លោក ស្នងការរង តំណាងលោកស្នងការនគបាលខេត្ត លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត តំណាងលោក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកនាយករងរដ្ឋបាលស្រុក ប្រធាន អនុប្រធាន មន្រ្ដីចំណុះរចនាសម្ព័ន្ធរដ្ឋបាលស្រុក កងកម្លាំងទាំង៣ប្រភេទ លោកមេឃុំ សមាជិកក្រុមប្រឹក្សា ឃុំធ្លកវៀន លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំធ្លកវៀន មេភូមិ អនុភូមិ សមាជិក ភូមិ គណៈកម្មការវត្ត និងពុទ្ធបរិស័ទជាច្រើនកុះករ។ក្នុងឱកាសដ៏ថ្លៃថ្លានេះផងដែរ លោក អភិបាលរងខេត្ត បាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនព្រះសង្ឃ រួមមាន ស្លាដកចំនួន ១០ អង្ករផ្កាម្លិះ ១៥០ គីឡូ មី ៧កេស ត្រីខ ២យួ ទឹកត្រី ៦យួ ទឹកស៊ីអ៉ីវ ៥យួ ទឹកសុទ្ធ ៧កេស ភេសជ្ជៈ ៤កេស និងបច្ច័យមួយចំនួន។