គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ក្ដៅៗ៖ ផ្ទុះអាវុធតាមព្រំដែនរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង


ក្ដៅៗ៖ ផ្ទុះអាវុធតាមព្រំដែនរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង

ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់យោធាកូរ៉េខាងត្បូង ពីការបាញ់ព្រមានលើកងទ័ពរបស់ខ្លួននៅជិតព្រំដែន ដោយថា ជាការបង្កើនភាពតានតឹងឈានដល់កម្រិត “មិនអាចគ្រប់គ្រងបាន” ។

ជុំវិញភាពតានតឹងនេះ មេដឹកនាំថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae Myung ក៏ស្វែងរកការបន្ធូរបន្ថយផងដែរ ខណៈទីក្រុងព្យុងយ៉ាង ថា ខ្លួនមិនចាប់អារម្មណ៍ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងណាមួយជាមួយទីក្រុងសេអ៊ូលនោះទេ។
ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍ថា ការប្រឈមមុខដាក់គ្នាចុងក្រោយបានកើតឡើង កាលពីថ្ងៃអង្គារ ខណៈដែលកងទ័ពកូរ៉េខាងជើង ចាប់ផ្ដើមបិទព្រំដែនជាអចិន្ត្រៃយ៍ក្នុងគោលបំណងបែងចែកឧបទ្វីបទាំង ២ ។

យោងតាមមន្ត្រីកូរ៉េខាងជើង បានបញ្ជាក់ថា យោធាក្រុងសេអ៊ូល ប្រើកាំភ្លើងបាញ់ព្រមានជាង ១០ គ្រាប់ លើកងទ័ពកូរ៉េខាងជើង ដោយបន្ថែមថា នេះគឺជាការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរ ដែលជៀសមិនរួចនឹងជំរុញឱ្យស្ថានការណ៍នៅតំបន់ព្រំដែនភាគខាងត្បូង ដែលកងកម្លាំងមួយចំនួនធំកំពុងឈរជើងក្នុងការប្រឈមមុខដាក់គ្នាទៅវិញទៅមក ដល់ដំណាក់កាលដែលមិនអាចគ្រប់គ្រងបាន”។
ទោះជាយ៉ាងណា កូរ៉េខាងត្បូង​ មិន​បាន​បញ្ជាក់​ភ្លាមៗ​អំពី​បញ្ហានេះ នៅឡើយទេ៕

Post a Comment

Previous Post Next Post