គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អ្នកការទូត តំណាងអង្គការសហប្រជាជាតិ និងតំណាងអង្គការអន្តរជាតិ បានឃើញជាក់ស្ដែងពីទង្វើរំលោភបទឈប់បាញ់ពីភាគីថៃ

 

អ្នកការទូត តំណាងអង្គការសហប្រជាជាតិ និងតំណាងអង្គការអន្តរជាតិ បានឃើញជាក់ស្ដែងពីទង្វើរំលោភបទឈប់បាញ់ពីភាគីថៃ
ចេញផ្សាយ ថ្ងៃទី MoINFO APP

កម្ពុជាបានអនុវត្តវិធានការ ការទូតក្រោយបទឈប់បាញ់ ដោយក្នុងនេះក្រសួងការបរទេសបានរៀបចំទស្សនកិច្ចអ្នកសង្កេតការណ៍ពីថ្ងៃទី ១រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥បានចំនួន៤លើក។នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសកម្ពុជា។

បញ្ជាក់ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជាថៃ”នាព្រឹកថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២៥នេះឯកឧត្តម នង សាកលបានឱ្យដឹងថាក្រសួងបានអញ្ជើញ ឯកអគ្គរាជទូត រដ្ឋទូត និងតំណាងភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអង្គការអន្តរជាតិចុះទៅពិនិត្យស្ថានភាពការជាក់ស្តែង នៅតាមមូលដ្ឋាន ព្រំដែនកម្ពុជា និង ថៃ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់។

ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់បន្ថែមថាក្នុងចំណោមទស្សនកិច្ចទាំង៤លើក នៃការចុះសង្កេតការណ៍នេះដែរយើងឃើញមានកំណត់សម្គាល់ប្រតិកម្មបណ្តាមិត្តបរទេសដូចជា៖បានឃើញសកម្មភាពជាច្រើននៃទង្វើ ភាគីម្ខាងទៀត(ថៃ)ដែលបំពានលើបទឈប់បាញ់ លើការ ព្រមព្រងគ្នាក្នុងនោះដូចជាសកម្មភាពរាយបន្លាលួស រាយសំណាញ់ខ្មៅ រៀបកង់ឡាន បាញ់គ្រាប់ចំពាមកៅស៊ូ បង្ហោះដ្រូនចូលទឹកដីកម្ពុជា ជីកលេណដ្ឋាន ធ្វើជំរំកងទ័ព ការចល័តកងទ័ព សកម្មភាពបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជនស៊ីវិល និងការរុះរើផ្ទះសម្បែងរបស់ប្រជាជនកម្ពុជា ហើយនិងរួមទាំងបន្តការឃុំឃាំងកងទ័ពកម្ពុជា ចំនួន១៨នាក់ក្រោយបទឈប់បាញ់ដោយខុសច្បាប់ រហូតមកដល់សព្វថ្ងៃ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងផងដែរ អំពីចំណាត់ការជាអន្តរជាតិ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានអនុវត្តក្នុងនេះដូចជា កម្ពុជាបានចាត់ វិធានការតាមផ្លូវការទូតដែលស្របតាមវិធានការអន្តរជាតិជាច្រើន ដើម្បីធ្វើការដោះស្រាយបញ្ហាដោយ សន្តិវិធីជាមួយភាគីថៃដែលកំពុងមានជម្លោះព្រំដែននាខណៈពេលនេះ៕ ដោយ៖មករា

Post a Comment

Previous Post Next Post