គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យរដ្ឋាភិបាលថៃ និងកងកម្លាំងយោធាថៃបញ្ឈប់បន្ទាន់នូវការឈ្លានពាន និងសកម្មភាពផ្សេងទៀតមកលើដែនអធិបតេយ្យកម្ពុជា

 

អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា៖ រាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យរដ្ឋាភិបាលថៃ និងកងកម្លាំងយោធាថៃបញ្ឈប់បន្ទាន់នូវការឈ្លានពាន និងសកម្មភាពផ្សេងទៀតមកលើដែនអធិបតេយ្យកម្ពុជា
ចេញផ្សាយ ថ្ងៃទី 

អ្នកនាំពាក្យក្រសួងការបទេសកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលបានស្នើឱ្យរដ្ឋាភិបាលថៃ និងកងកម្លាំងយោធាថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពាន និងសកម្មភាពផ្សេងៗទៀតដែលរំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹករបស់កម្ពុជា។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្ដម ជុំ សន្ទរី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលស្នើ និងទាមទារឱ្យរដ្ឋាភិបាលថៃនិងកងកម្លាំងយោធាថៃ បញ្ឈប់ជាបន្ទាន់នូវការឈ្លានពាន និងការកាន់កាប់ដោយខុសច្បាប់ និងសកម្មភាពផ្សេងទៀតដែលរំលោភបំពានដែនធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងត្រូវដកកម្លាំងយោធាថៃ និងឧបករណ៍ទាំងអស់ ចេញពីទឹកដីកម្ពុជាត្រឡប់ទៅទីតាំងស្របទាំងស្រុងជាមួយព្រំដែនដែលត្រូវបានកំណត់ដោយស្របច្បាប់ និងអនុវត្តន៍ពេញលេញ និងគ្មានលក្ខខណ្ឌរាល់កាតព្វកិច្ចទាំងទ្វេភាគី និងអន្តរជាតិ រួមមានកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកំណត់ហេតុព្រមព្រៀងចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥»។ ឯកឧត្តមអ្នកនាំពាក្យបានថ្លែងបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តអត់ងាករេក្នុងការស្វែងរកដំណោះស្រាយ ដោយសន្តិវិធីចំពោះវិវាទព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់តាមច្បាប់អន្តរជាតិ ហើយនៅតែរក្សាគោលជំហរថា ព្រំដែនមិនអាចផ្លាស់ប្តូរដោយកម្លាំងយោធាឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្ដមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាក៏បានស្នើឱ្យប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្តលើកទឹកចិត្តឱ្យមានការគោរពឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់ ដ៏ផុយស្រួយ និងកំពុងប្រឈមចំពោះហានិភ័យ និងបន្តបញ្ឈប់ទាំងស្រុងចំពោះការបង្កជម្លោះប្រដាប់អាវុធឱ្យមកមានភាពប្រក្រតីវិញផងដែរ។

ឯកឧត្ដមអ្នកនាំពាក្យបានបន្ថែមទៀតថា កិច្ចព្រមព្រៀងឈប់បាញ់នេះគឺកំពុងតែប្រឈមទៅនឹងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារតែកងកម្លាំងយោធាថៃបានបង្កើនការរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពរបស់កម្ពុជា ដែលជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ រួមនឹងកិច្ចព្រមព្រៀងទ្វេភាគីដែលកំពុងមានសុពលភាពតាមផ្លូវច្បាប់ និងបានទាមទារឱ្យថៃដកកងកម្លាំងរបស់ខ្លួនត្រឡប់ទៅវិញ ព្រោះគ្រប់ទីតាំងនៃទង្វើរំលោភបំពានរបស់ថៃទាំងអស់គឺស្ថិតក្នុងដែនដីកម្ពុជាទាំងស្រុងដូចដែលបានកំណត់ និងខណ្ឌចែកដោយផែនទីខ្នាត១លើ២០០ពាន់ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុលោមតាមអនុសញ្ញាចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ១៩០៤ និងសន្ធិសញ្ញាចុះថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ ដោយផែនទីទាំងនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលទាំងពីរ កម្ពុជា-ថៃ និងត្រូវបានយកមកធ្វើជាមូលដ្ឋាននៅក្នុងសាលដិការបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងសំណុំរឿងប្រាសាទព្រះវិហារដែលបានចូលជាស្ថាពរ និងមានអនុភាពស្របតាមមាត្រា៦០ នៃលក្ខន្តិកៈ ICJ និងមាត្រា៩៤ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ៕ ដោយ៖ AKP ប៊ុនរិទ្ធ និង ចាន់ សុភឿន

إرسال تعليق

أحدث أقدم