គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ដែលបានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១.៦០០ នាក់

 

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ដែលបានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១.៦០០ នាក់
ចេញផ្សាយ ថ្ងៃទី 

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគម SOS Cambodian Kids និងសមាគម S C. K. L’association មកពីប្រទេសបារាំង ដែលបានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១.៦០០ នាក់ ក្នុងនោះរួមទាំងមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ផងដែរ។

ការចុះពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ក៏មានការផ្តល់វ៉ែនតាដល់ចាស់ជរា រទេះរុញ ថ្នាំពេទ្យ និងផ្តល់ប្រឹក្សាយោបល់ ផងដែរ ដែល​សកម្មភាព​បែប​នេះ​បាន​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ ចាប់តាំងពីឆ្នាំ២០១៨។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណជូនចំពោះលោកវេជ្ជបណ្ឌិត ឡោ គឹមសុង អនុប្រធានសមាគម SOS Cambodian Kids និងលោកស្រី ឡោ វីឡា ប្រធានសមាគម S C. K. L’association រួមទាំងអ្នកជំនាញថែទាំសុខភាព និងនិស្សិតពេទ្យ ដែលបានចំណាយពេលវេលា ជំនាញ ព្រមទាំងធនធានផ្ទាល់ខ្លួនចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ អស់រយៈពេល ៤សប្តាហ៍ ដើម្បីបម្រើប្រជាជនកម្ពុជា។

ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះការប្តេជ្ញាចិត្តខ្ពស់ និងចេញពីបេះដូងក្នុងការពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលការព្យាបាលនេះ មិនត្រឹមតែព្យាបាលជំងឺឱ្យជាសះស្បើយរាងកាយប៉ុណ្ណោះទេ តែថែមទាំងជាការស្តារឡើងវិញនូវក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ផងដែរ។


Post a Comment

Previous Post Next Post