គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ទីតាំងល្បែងស៊ីសងឆ្នោតឡូតូ 8888នៅក្នុងផ្ទះលក់កាហ្វេ នៅលើផ្លូវ39 វិថីសម្ដេចល្វាឯម សង្កាត់ស្រះចក បើកលេងយ៉ាងអនាធិបតេយ្យ អស់លោកអាជ្ញាធរក្នុងមូលដ្ឋានមិនបង្ក្រាប?

 ទីតាំងល្បែងស៊ីសងឆ្នោតឡូតូ 8888នៅក្នុងផ្ទះលក់កាហ្វេ នៅលើផ្លូវ39 វិថីសម្ដេចល្វាឯម សង្កាត់ស្រះចក  បើកលេងយ៉ាងអនាធិបតេយ្យ អស់លោកអាជ្ញាធរក្នុងមូលដ្ឋានមិនបង្ក្រាប?

រាជធានីភ្នំពេញ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសងឆ្នោតឡូតូ 8888១កន្លែងនៅក្នុងផ្ទះលក់កាហ្វេ លើផ្លូវ39 វិថីសម្ដេចល្វាឯម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!។

ទាក់ទងនឹងករណីល្បែងស៊ីសងឡូតូកូរ៉េ 8888 ផ្ទះលក់កាហ្វេនៅសង្កាត់ស្រះចកនេះ  អង្គភាពសារព័ត៌មានយើងខ្ញុំបានទាក់ទងនឹងរាយការណ៍ជូនលោកមេប៉ុស្តិ៍ស្រះចក តាមរយៈតេឡេក្រាម លោកឆ្លើយយ៉ាងខ្លីថា(ចាំមើលបង ចុះល្បាតទៅមើល) ។

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ លោកលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។

ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ៕

إرسال تعليق

أحدث أقدم