គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ស្នងការរាជធានី បញ្ជាឲ្យនាំខ្លួនអធិការរងខណ្ឌដង្កោដែលផ្ទុះអាវុធទៅសួរនាំ

 ស្នងការរាជធានី បញ្ជាឲ្យនាំខ្លួនអធិការរងខណ្ឌដង្កោដែលផ្ទុះអាវុធទៅសួរនាំ

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១កក្កដា នេះ បានបញ្ជាឲ្យមន្រ្តីជំនាញស្រាវជ្រាវ និងនាំខ្លួនលោកអធិការរងខណ្ឌដង្កោម្នាក់មកសួរនាំ ពាក់ព័ន្ធករណីផ្ទុះអាវុធមួយគ្រាប់ដោយសារទំនាស់តិចតួចជាមួយអ្នកជិតខាង។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការរងខណ្ឌដង្កោដែលផ្ទុះអាវុធនោះ មានឈ្មោះ ទូច សេងហ៊ បានផ្ទុះអាវុធ០១គ្រាប់នៅតាមទីសាធារណៈកាលពីយប់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចតាមផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ តម្រូវឲ្យមន្រ្តីជំនាញស្រាវជ្រាវ និងនាំលោកអធិការរងខាងលើយកមកសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើរបាយការណ៍ រាយការណ៍ជូនឯកឧត្តមស្នងការពិនិត្យសម្រេច។
សូមជម្រាបថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោក ទូច សេងហ៊ ដែលគេស្គាល់ថា ជាអធិការរងខណ្ឌដង្កោ ទទួលផែនគ្រឿងញៀន បានដកកាំភ្លើងបាញ់ឡើងលើចំនួនមួយគ្រាប់ដើម្បីគំរាមយុវជនម្នាក់ដែលជិះម៉ូតូកាត់កន្លែងលោកកំពុងផឹកស៊ី ដោយចោទថា យុវជនរូបនោះជិះម៉ូតូលឿន។

ទោះបីយ៉ាងណា មហាជនកំពុងរង់ចាំមើល តើស្នងការរាជធានី នឹងមានវិធានការយ៉ាងណាចំពោះមន្ត្រីអនុវត្តច្បាប់ តែបែរជាផ្ទុះអាវុធតាមទីសាធារណៈពេលកំពុងផឹកស៊ីបែបនេះ៕

Post a Comment

Previous Post Next Post