រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញផលិតផលក្នុងស្រុកនៅពិព័រណ៍ «សម្លចាណាងឆ្នាំងយក្ស» ខេត្តរតនគិរីចេញផ្សាយ ថ្ងៃទី
MoINFO APP
រតនគិរី ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ – ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី និងឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញទស្សនា និងពិនិត្យស្តង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១។ ព្រឹត្តិការណ៍នេះ មានការដាក់តាំងបង្ហាញផលិតផលសិប្បកម្ម ផលិតផលខ្មែរ បន្លែផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងផលិតផលរបស់សហគមន៍នៅក្នុងខេត្តរតនគិរី។
គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុក ជាពិសេសការពង្រឹងគុណភាព សុវត្ថិភាព សោភ័ណភាព និងការកសាងម៉ាកសញ្ញា ដើម្បីពង្រឹងភាពប្រកួតប្រជែងផលិតផលនៅលើទីផ្សារជាតិ និងអន្តរជាតិ។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ គេសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញទស្សនា និងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើស្នាដៃកែច្នៃផលិតផលសិប្បកម្ម និងទំនិញដែលផលិតដោយកូនខ្មែរ។