គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ព្រោះតែទឹកប្តូនិស្ស័យ បុរសម្នាក់ទាញកាំបិតតាំងតោ កាប់បុរសម្នាក់ទៀតរងរបួសធ្ងន់នៅឃុំកំពង់ប្រាំង!​

 ព្រោះតែទឹកប្តូនិស្ស័យ បុរសម្នាក់ទាញកាំបិតតាំងតោ កាប់បុរសម្នាក់ទៀតរងរបួសធ្ងន់នៅឃុំកំពង់ប្រាំង!​

(ខេត្តព្រៃវែង)៖មានករណីហឹង្សាដោយចេតនា (មានស្ថានទម្ងន់ទោស)

មួយនៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ២០:៣០ នាទី នៅចំណុចផ្ទះឈ្មោះ សុន ចិត្រ ស្ថិតនៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។​

ផ្តើមចេញពីការផឹកសុីជាមួយគ្នាអស់ស្រា០២លីត្រ ដល់ស្រវឹងជោគជាំនិយាយគ្នាលែងស្តាប់ក៏បានទាស់សម្ដីគ្នា ឈ្មោះ សុន ចិត្រ បានទាញ់កាំបិតតាំងតោពីលើគ្រែ កាប់ទៅលើជនរងគ្រោះឈ្មោះ ហម ឆេងហេង(ហៅ ចយ) ចំក្បាលលើគុំត្រចៀកខាងឆ្វងដាច់សាច់ហូរ ឈាមស្រោចខ្លួន ភ្លាមនោះជនរងគ្រោះក៏បានរត់ចេញមកផ្លូវស្រែកអោយអ្នកជិតខាងជួយ។​

ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រាំង ពេលទទួល បានពត៌មានកម្លាំងជំនាញអធិការរដ្ឋាននគរបាលស្រុកពារាំង សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រាំង បានចុះទៅដល់កន្លែងកើតហេតុ និងនាំជន សង្ស័យខាងលើមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រាំងដើម្បីសាកសួរ ហើយឈោ្មះ សុន ចិត្រ - បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតតាំងតោកាប់ទៅលើ ឈ្មោះហម ឆេងហេង(ហៅ ចយ)បណ្តាលឲ្យរងរបួសពិតប្រាកដមែន ។ 


សភាព​រឿងហេតុ​៖ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៨និង៣០នាទី ឈ្មោះ ហម ឆងហេង (ហៅ ចយ)ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិសំបួរ ឃុំកំពង់ប្រាំង ស្រុក ពារាំង ខេត្តព្រៃវែង បានតេទូរស័ព្ទទៅបបួលឈ្មោះសុន ចិត្រ ផឹកស្រា ហើយឈ្មោះសុ ន ចិត្រ បានថា មកផឹកផ្ទះអញ់មក បន្តិចក្រោយមកឈ្មោះហម ឆេងហេង បានជិះ កង់មកដល់ផ្ទះឈ្មោះ សុន ចិត្រ ក៏បានចុះទៅផឹកស្រាសជាមួយជនសង្ស័យ ផឹក មានតែគ្នាពីរនាក់ - ផឹករហូតដល់ម៉ោងប្រហែល ២០និង៣០នាទី ផឹកអស់ស ចំនួន ២លីត្រ ក៏បានទាស់សម្ដីគ្នា ភ្លាមនោះឈ្មោះ ហម ឆេងហេង ក៏បានចូលទៅ បទជើងក្នុងបន្ទប់ទឹក ពេលចេញមកវិញ ឈ្មោះ សុន ចិត្រ បានទាញ់កាំបិតតាំង តោពីលើគ្រែ កាប់ទៅលើជនរងគ្រោះ ចំក្បាលលើគុំត្រចៀកខាងឆ្វងដាច់សាច់ហូរ ឈាម ភ្លាមនោះជនរងគ្រោះក៏បានរត់ចេញមកផ្លូវស្រែកអោយអ្នកជិតខាងជួយ។​

បច្ចុប្បន្ន​ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកស្រុកពារាំង ចំណែកជនសង្ស័យត្រូវបានកម្លាំងជំនាញនាំយកទៅអធិការដ្ឋាននគរបាលស្រុក ពារាំង ដើម្បីកសាងសុំណុំរឿងតាមនិតិវិធី ៕


Post a Comment

Previous Post Next Post