គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅសារព័ត៌មានថៃមួយថា បើឆ្កួតសូមឆ្កួតតែពួក​អ្នកឯងចុះ

 

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅសារព័ត៌មានថៃមួយថា បើឆ្កួតសូមឆ្កួតតែពួក​អ្នកឯងចុះ
ចេញផ្សាយ ថ្ងៃទី 

MoINFO APP

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពមន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

សម្តេចតេជោ បានគូសបញ្ចាក់ថា វត្តមានរបស់សម្តេច មិនមកចេញបញ្ជាជំនួសឲ្យនាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រី ក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការមកសួរសុខទុកលើកទឹកចិត្តនិងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងការពារជាតិការទឹកដី។

សម្តេចតេជោ បានបន្តថា បងប្អូនមេបញ្ជាការកងទ័ពបានហៅខ្ញុំថា(អគ្គភស្តុភារជាន់ខ្ពស់)។ សម្តេចបង្ហាញនូវការពេញចិត្ត និងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារ ដែលរាជរដ្ឋាភិបាលផ្តល់ជូន មុខនាទីនេះមិនតម្រូវឲ្យមានការតែងតាំងនោះទេព្រោះជាពាក្យនិយាយលេង។

តាមរយៈសារក្នុងបណ្តាញសង្កមការងារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ថាមានសារព័ត៌មានថៃមួយបានចុះផ្សាយថា សម្តេចដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ព ដើម្បីត្រៀមវាយថៃ។

តាមសម្តេចតេជោ «ខ្ញុំសូមផ្តាំទៅវិញថាបើឆ្កួតសូមឆ្កួតតែពួកអ្នកឯងចុះ»។

សម្តេចតេជោ បានលើកឡើងថា សម្តេចជាមនុស្សទី២បន្ទាប់ពីព្រះមហាក្សត្រ។ តើមានការចាំបាច់ទេ ដើម្បីទៅធ្វើជាអគ្គបញ្ជាការកងទ័ពដោយខ្លួនឯងនោះ ដែលសូម្បីតែតួរនាទីជានាយករដ្ឋមន្ត្រី ក៏ខ្ញុំមិនបន្តធ្វើដែរនោះ?។

សម្តេចថា ឈប់បានឈប់ទៅនិងសូមកុំចូលមកឈ្លានពានFacebook សម្តេចទៀត៕


Post a Comment

Previous Post Next Post