ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញដឹកនាំមន្ដ្រីពាក់ព័ន្ធចុះត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ និងត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ មុឺនជ័យ
ខេត្តពរៃវែង :នៅថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមសួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ មុឺនជ័ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។