គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អ្នកនាំពាក្យក្រសួងព័ត៌មានថា ចាប់ពីដើមខែមិថុនាមកមានព័ត៌មានក្លែងក្លាយចំនួន ជាង៩០ករណី ទាក់ទងបញ្ហាព្រំដែនកម្ពុជា-ថៃ

 

អ្នកនាំពាក្យក្រសួងព័ត៌មានថា ចាប់ពីដើមខែមិថុនាមកមានព័ត៌មានក្លែងក្លាយចំនួន ជាង៩០ករណី ទាក់ទងបញ្ហាព្រំដែនកម្ពុជា-ថៃ
ចេញផ្សាយ ថ្ងៃទី MoINFO APP

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មានបានអោយដឹងថា ចាប់តាំងពីថ្ងៃប៉ះទង្កិចរវាងកងទ័ពកម្ពុជា និង កងទ័ពថៃ ដែលបានកើតឡើងក្នុងមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងព័ត៌មានបានកត់ត្រាឃើញមានព័ត៌មានក្លែងក្លាយចំនួន ជាង៩០ករណី ភាគច្រើនប្រភពពីបណ្តាញសង្គម ក្នុងនោះមានប្រមាណ ៥០ករណី ជាការផ្សាយបែបញុះញង់ បំពុលសង្គម រាប់បញ្ចូលទាំងខ្លឹមសារបែបលេងសើច បំភ្លៃ ប្រមាថ ប៉ះពាល់ដល់ស្មារតី និងទឹកចិត្តរបស់កងកំលាំងសមត្ថកិច្ចដែលកំពុងអនុវត្តការងារតាមបណ្តោយព្រំដែន។ ហើយក្នុងចំណោមនោះក៏មានករណីផ្សាយរបស់សារព័ត៌មាន ដែលផ្ទុយនឹងស្មារតីច្បាប់របបសារព័ត៌មាន និងខុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផងដែរ ដែលការផ្សាយបានធ្វើឱ្យមានការភាន់ច្រឡំក្នុងសាធារណមតិហើយមូលហេតុចម្បងគឺដោយសារការផ្សាយនោះបានយោងប្រភពពីក្រៅប្រទេស ដែលពុំមែនជាប្រភពផ្លូវការឡើយ។

ទន្ទឹមនេះ ឯកឧត្តម ទេព អស្នារិទ្ធ បានលើក វិធានការសម្រាប់គ្រប់គ្រងស្ថានភាពទាំងនេះ ដោយក្រសួងព័ត៌មានបានអនុវត្តកិច្ចការចាំបាច់មួយចំនួន៖

១) តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលជាសំឡេងជាតិ ផ្តល់បច្ចុប្បន្នភាពស្តីពីការវិវត្តនានាជុំវិញប្រធានបទព្រំដែន ជាពិសេសយន្តការ និងវិធានការបែបយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ២) ជំរុញការផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឯកជន ឱ្យទាន់ពេលវេលា នូវរាល់សេចក្តីថ្លែងការណ៍ សេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នសមត្ថកិច្ច ក្នុងគោលបំណងធានាការទទួលព័ត៌មានពិត សុក្រិត សម្រាប់ពលរដ្ឋ ៣) បានសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញក្នុងវិស័យ ក្នុងការផ្តល់របាយការណ៍ស្តីពីករណីព័ត៌មានក្លែងក្លាយ ដើម្បីសម្របសម្រួលការបំភ្លឺព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីឆ្លើយតបទាន់ពេលវេលា ៤) សម្រាប់ការផ្សាយមាតិកាព័ត៌មានក្លែងក្លាយលើបណ្តាញសង្គម ដែលភាគច្រើនមានប្រភពនោក្រៅប្រទេស ក្រសួងបានសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីសហការជាមួយក្រុមហ៊ុនMeta ឬ TikTok ជាដើម ដើម្បីឱ្យក្រុមហ៊ុនblock ឬលុបមាតិកា ដែលមាតិកាទាំងនោះក៏បំពាននឹងនិយាមប្រតិបត្តិនៃការប្រើប្រាស់បណ្តាញសង្គម Community Standardផងដែរ ៥) ក្រសួងព័ត៌មាននឹងមានរៀបចំការតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈ និងនិយាមប្រតិបត្តិសារព័ត៌មាន ដល់អង្គភាពនិង សមាគមសារព័ត៌មាន ព្រមទាំងអ្នកបង្កើតមាតិកាលើបណ្តាញសង្គមនៅកម្ពុជា ដើម្បីធានាប្រសិទ្ធការផ្សាយព័ត៌មានដោយក្រមសីលធម៌ រួមចំណែកផ្តល់ព័ត៌មានពិត លើកកម្ពស់ឧត្តមប្រយោជន៍ជាតិ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងរក្សាសុខដុមនីយកម្មជាតិសាសន៍។

យ៉ាងណាក៏ដោយ ឯកឧត្តម បានថ្លែងអំណរគុណដល់សារព័ត៌មានទាំងអស់ ក៏ដូចជាពលរដ្ឋ ជាពិសេសអ្នកតាមដានលើបណ្តាញសង្គម ដែលបានអនុវត្តតាមការអំពាវនាវរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងព័ត៌មានជុំវិញការផ្សាយ និងទទួលព័ត៌មាន ដោយត្រូវទទួល ឬស្រង់យកព័ត៌មានពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នដែលបំពេញតួនាទីក្នុងការងារព្រំដែន ការងារសន្តិសុខជាតិ មានក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន និងសមត្ថកិច្ចជំនាញក្នុងសាច់រឿង សម្រាប់ការតាមដាន និងផ្សព្វផ្សាយព័ត៌មាន ស្តីពីប្រធានព្រំដែននេះ៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា (MOINFO APP)

Post a Comment

Previous Post Next Post