គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ល្បែងឡូតូ២ម៉ាស៊ីនរបស់លោកបូបើកលេងយ៉ាងជំហរ នៅខាងក្រោយផ្សារកាណាសុីធី ក្នុងហាងកាហ្វេ សង្កាត់ចោមចៅ២ លោកមេប៉ុស្តិ៍ និយាយថាជាប់ដោះស្រាយរឿងកាប់ប្លន់សិន រួចរាល់នឹងធ្វើការបង្ក្រាប!


ល្បែងឡូតូ២ម៉ាស៊ីនរបស់លោកបូបើកលេងយ៉ាងជំហរ នៅខាងក្រោយផ្សារកាណាសុីធី ក្នុងហាងកាហ្វេ សង្កាត់ចោមចៅ២ លោកមេប៉ុស្តិ៍ និយាយថាជាប់ដោះស្រាយរឿងកាប់ប្លន់សិន រួចរាល់នឹងធ្វើការបង្ក្រាប!
ខណ្ឌពោធិ៍សែនជ័យ: ប្រភពរាយការណ៍មកថាមានទីតាំងល្បែងស៊ីសងឡូតូអនឡាញ ២ម៉ាស៊ីន របស់លោកបូ បង្កប់នៅក្នុងហាងកាហ្វេ បើកលេងយ៉ាងជំហរ នៅខាងក្រោយផ្សារកាលណាស៊ីធី   ចំហៀងតារាងបាល់ទះ នៅលើផ្លូវប៉េតុង ស្ថិតនៅក្នុងភូមិចោមចៅ ២ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទាក់ទងនឹងករណីផ្ទះហាងកាហ្វេ លួចបង្កប់ដាក់ល្បែងស៊ីសងឡូតូអនឡាញ២ម៉ាស៊ីននេះ អង្គភាពសារព័ត៌មានយើងខ្ញុំ បានធ្វើការទាក់ទងនិងរាយការណ៍ផ្ទាល់ តាមរយៈលេខទូរសព្ទ័ទៅកាន់លោកមេប៉ុស្តិ៍សង្កាត់ចោមចៅ ២ លោកឆ្លើយយ៉ាងខ្លីថា កំពុងដោះស្រាយរឿងកាប់ប្លន់ រួចរាល់និងធ្វើការចុះបង្ក្រាប។

យោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលរដ្ឋសភាបានអនុម័ត នាសម័យប្រជុំលើកទី៥ នីតិកាលទី១ មាត្រា១ ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងសុីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។មួយអន្លើរកាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជារដ៏មុឺងម៉ាត់ឲ្យអភិបាលរាជធានីខេត្តទូទាំងធ្វើយ៉ាងណាត្រូវទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រងឲ្យខានតែបានជាកំហិត។

គួរបញ្ជាក់ផងដែរថានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាស អោយអភិបាលរាជធានី ខេត្ត ក្រុងទូទាំងប្រទេស ត្រូវបិទទាំងស្រុងរាល់ល្បែងស៊ីសងសងគ្រប់ប្រភេទ មិនថាលេងផ្ទាល់ រឺលេងតាមប្រព័ន្ធអនឡាញ។

ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរដល់លោកម៉ន វុធី អធិការខណ្ឌពោធិសែនជ័យ នឹង លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ  សូមជួយចាត់កម្លាំងកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសងខុសច្បាប់ ១ កន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះ ផងទាន។

إرسال تعليق

أحدث أقدم