គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បោកបក់បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងដួលរលំនិងប៉ើងដំបូលខ្នងផ្ទះនៅក្នុងភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល


ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បោកបក់បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងដួលរលំនិងប៉ើងដំបូលខ្នងផ្ទះនៅក្នុងភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល
ខេត្តកណ្ដាល:តាមការបញ្ជាក់និងរបាយការណ៍ពីលោកមេប៉ុស្តិ៍ឃុំក្រាំងយ៉ូវថ្ងៃព្រហស្បតិ៍៩រោច ខែជេស្ឋ ឆ្នាំម្សាញ់សប្តស័ក  ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥មានករណីដួលរលំផ្ទះ ចំនួន០១ខ្នង កើតហេតុនៅថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៩ និង៣០នាទី ស្ថិតនៅចំណុចភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

-ផ្ទះទាមផ្ទាល់ដី មានទំហំ០៥ម៉ែត្រ គុណនឹង០៦ម៉ែត្រ(5×6)ប្រភេទផ្ទះធ្វើអំពីឈើ តំបូលប្រក់ក្បឿង ជញ្ជាំងក្តារបន្ទះ(ខូតខាតទាំងស្រុង)ម្ចាស់ផ្ទះមានឈ្មោះ ស្រ៊ុន អឺង ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរ:កសិករ
មានទីលំសព្វថ្ងៃភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

មានកូនរស់នៅក្នុងបន្ទប់ចំនួន០៤នាក់ ចៅប្រុសស្រីចំនួន០៣នាក់
+សំភារះខូចខាត
១.ផ្ទះ០១ខ្នងទាំងស្រុង
២.កង់ ចំនួន០១គ្រឿង
៣.សំលៀកបំពាក់
៤.របស់របរប្រើប្រាស់ប្រចាំថ្ងៃជាច្រើន
ករណីដួលរលំផ្ទះខាងលើនេះ មិនបណ្តាលអោយបាត់បង់អាយុជីវិតមនុស្សឡើយ។

     មូលហេតុកើតឡើង នៅថ្ងៃទីខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះរួមទាំងក្រុមគ្រួសារកំពុងនៅផ្ទះដូចធម្មតា លុះដល់វេលាម៉ោង០៩ និង៣០នាទីស្រាប់តែឮសំឡេងង៉ឺតៗ ដោយឃើញមានសភាពមិនស្រួលទើបម្ចាស់ផ្ទះបានហៅកូនចៅរត់ចេញពីផ្ទះបន្ទាប់មកផ្ទះក៏បានដួលរលំគ្រាំងរៀបដល់ដីតែម្ដង

Post a Comment

Previous Post Next Post