-ផ្ទះទាមផ្ទាល់ដី មានទំហំ០៥ម៉ែត្រ គុណនឹង០៦ម៉ែត្រ(5×6)ប្រភេទផ្ទះធ្វើអំពីឈើ តំបូលប្រក់ក្បឿង ជញ្ជាំងក្តារបន្ទះ(ខូតខាតទាំងស្រុង)ម្ចាស់ផ្ទះមានឈ្មោះ ស្រ៊ុន អឺង ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរ:កសិករ
មានទីលំសព្វថ្ងៃភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
មានកូនរស់នៅក្នុងបន្ទប់ចំនួន០៤នាក់ ចៅប្រុសស្រីចំនួន០៣នាក់
+សំភារះខូចខាត
១.ផ្ទះ០១ខ្នងទាំងស្រុង
២.កង់ ចំនួន០១គ្រឿង
៣.សំលៀកបំពាក់
៤.របស់របរប្រើប្រាស់ប្រចាំថ្ងៃជាច្រើន
ករណីដួលរលំផ្ទះខាងលើនេះ មិនបណ្តាលអោយបាត់បង់អាយុជីវិតមនុស្សឡើយ។
មូលហេតុកើតឡើង នៅថ្ងៃទីខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះរួមទាំងក្រុមគ្រួសារកំពុងនៅផ្ទះដូចធម្មតា លុះដល់វេលាម៉ោង០៩ និង៣០នាទីស្រាប់តែឮសំឡេងង៉ឺតៗ ដោយឃើញមានសភាពមិនស្រួលទើបម្ចាស់ផ្ទះបានហៅកូនចៅរត់ចេញពីផ្ទះបន្ទាប់មកផ្ទះក៏បានដួលរលំគ្រាំងរៀបដល់ដីតែម្ដង