គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម ស្បោង សារ៉ាត និងឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យការងារ និងទិសដៅអភិវឌ្ឍន៍ខេត្ត!

 ឯកឧត្តម ស្បោង សារ៉ាត និងឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យការងារ និងទិសដៅអភិវឌ្ឍន៍ខេត្ត!

ព្រៃវែង៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ «C» នៃសាលាខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យ និងអនុម័តលើ សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅការងារសម្រាប់ខែបន្ទាប់ របស់រដ្ឋបាលខេត្តព្រៃវែង។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិនិត្យលើ សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និង គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ព្រមទាំងលើកយកបញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងការងាររដ្ឋបាលខេត្តមកពិនិត្យ និងពិភាក្សា ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពការងារ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត គឺជាយន្តការសំខាន់មួយសម្រាប់តាមដាន វាយតម្លៃ និងពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ព្រមទាំងកំណត់ទិសដៅការងារបន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

តាមរយៈកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំខេត្ត និងស្ថាប័នពាក់ព័ន្ធ បានបន្តផ្តោតការយកចិត្តទុកដាក់លើការអនុវត្តការងារតាមតួនាទី និងភារកិច្ច ព្រមទាំងការសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈនៅក្នុងខេត្តព្រៃវែង ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

Post a Comment

Previous Post Next Post