គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើកកម្ពស់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ!

 ឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើកកម្ពស់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅស្រុកស្វាយអន្ទរ!

ព្រៃវែង៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្តីពី ការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យច្រកចេញចូលតែមួយស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិគ្រោះពិភាក្សាអំពី បញ្ហាប្រឈម សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការទទួលសេវារដ្ឋបាលនៅមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយ និងឆ្លើយតបឱ្យបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏ផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល តាមរយៈយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដោយផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែ មានតម្លាភាព ប្រសិទ្ធភាព ឆាប់រហ័ស និងប្រសិទ្ធផលខ្ពស់ ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក និងនាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក ក្រុមការងារថ្នាក់ខេត្តគាំទ្រការផ្តល់សេវា ប្រធានមន្ទីរពាក់ព័ន្ធ ប្រធាន និងអនុប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត នាយក និងនាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ មន្ត្រីចំណុះរដ្ឋបាលស្រុក មេឃុំ និងស្មៀនឃុំ សរុបចំនួន ១០៣រូប។

តាមរយៈកិច្ចប្រជុំនេះ ការប្រមូលយកមតិយោបល់ និងសំណូមពរពីមូលដ្ឋាន ត្រូវបានចាត់ទុកជាផ្នែកសំខាន់មួយក្នុងការកែលម្អការផ្តល់សេវារដ្ឋបាល ឱ្យកាន់តែឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។

إرسال تعليق

أحدث أقدم