គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អភិបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំពិនិត្យបច្ចុប្បន្នភាពជីវមាត្រក្នុងបញ្ជីឈ្មោះបោះឆ្នោត ដើម្បីពង្រឹងភាពត្រឹមត្រូវនៃទិន្នន័យ!

 អភិបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំពិនិត្យបច្ចុប្បន្នភាពជីវមាត្រក្នុងបញ្ជីឈ្មោះបោះឆ្នោត ដើម្បីពង្រឹងភាពត្រឹមត្រូវនៃទិន្នន័យ!

ព្រៃវែង៖ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោក វង្ស សោភ័ណ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី បច្ចុប្បន្នភាពជីវមាត្រក្នុងបញ្ជីឈ្មោះបោះឆ្នោតខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធនឹងជីវមាត្ររបស់ប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោត ដើម្បីរួមចំណែកធានាឱ្យទិន្នន័យមានភាពត្រឹមត្រូវ ច្បាស់លាស់ និងអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព ស្របតាមនីតិវិធីពាក់ព័ន្ធនឹងការងារបោះឆ្នោត។

កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី នាយក និងនាយករងរដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង១៣ នាយកទីចាត់ការ ប្រធានអង្គភាព និងប្រធានផ្នែកចំណុះសាលាខេត្ត អធិការនគរបាលក្រុង-ស្រុកទាំង១៣ អធិការរងទទួលបន្ទុកផែនការងារអត្តសញ្ញាណកម្ម ព្រមទាំងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៦៦រូប។

ការចូលរួមរបស់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ គឺជាកត្តាសំខាន់ក្នុងការសម្របសម្រួល និងជំរុញការងារធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ឱ្យមានប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។

តាមរយៈកិច្ចប្រជុំនេះ អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ បានបន្តយកចិត្តទុកដាក់លើការងារអត្តសញ្ញាណកម្ម និងបញ្ជីឈ្មោះបោះឆ្នោត ដោយផ្តោតលើភាពត្រឹមត្រូវនៃទិន្នន័យ និងការសហការរវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការរៀបចំការងារបោះឆ្នោតឱ្យមានភាពរលូន និងមានប្រសិទ្ធភាព។

إرسال تعليق

أحدث أقدم