គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ព្រៃវែងរួមចំណែកគាំទ្រវីរកងទ័ព! ថ្នាក់ដឹកនាំខេត្ត និងព្រះសង្ឃ នាំយកថវិកា ស្បៀង និងសម្ភារៈជាច្រើន ឧបត្ថម្ភកងពលលេខ៩ នៅទិសខេត្តព្រះវិហារ!

 ព្រៃវែងរួមចំណែកគាំទ្រវីរកងទ័ព! ថ្នាក់ដឹកនាំខេត្ត និងព្រះសង្ឃ នាំយកថវិកា ស្បៀង និងសម្ភារៈជាច្រើន ឧបត្ថម្ភកងពលលេខ៩ នៅទិសខេត្តព្រះវិហារ!

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ត្រីពាក់ព័ន្ធ និងព្រះសង្ឃក្នុងខេត្ត បាននាំយកថវិកា ស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រើន ទៅឧបត្ថម្ភជូនវីរកងទ័ពកងពលលេខ៩ ដែលកំពុងបំពេញភារកិច្ចនៅទិសខេត្តព្រះវិហារ។

អំណោយដែលបានប្រគល់ជូនរួមមាន ថវិកា ១០លានរៀល ម៉ូតូ ១០គ្រឿង សូឡា (អាគុយ ១០០Ah) ៥ឈុត ស៊ីម៉ងត៍ ១០តោន ខ្សាច់ ៣២គីប គ្រួស (១×២) ៣២គីប ដែក ៦លី ២,៥០០គីឡូក្រាម ត្រីខ ១០២កេស ប្រហុក ១០០គីឡូក្រាម មី ៥៣៥កេស ទឹកស៊ីអ៊ីវ ១២៥យួរ ទឹកត្រី ២៥យួរ ទៃខ្មៅ ២០,០០០ទៃ តង់ ២០០តង់ អង្ករ ៨,៣៧៥គីឡូក្រាម ប៊ីចេង ៤កេស ទឹកសុទ្ធ ៦០៧យួរ ទឹកសុទ្ធវីអាក់ទីវ (១,៥០០មីលីលីត្រ) ១៥០កេស ទឹកសុទ្ធវីអាក់ទីវ (៣៥០មីលីលីត្រ) ៣០០កេស ទឹកសុទ្ធវីអាក់ទីវ (៣៣០មីលីលីត្រ) ១០០កេស និងទឹកផ្លែឈើ ៩កេស។

ជាមួយគ្នានេះ ព្រះមេគណខេត្ត ក៏បាននាំយកថវិកាចំនួន ១០លានរៀល និងសារ៉ុងចំនួន ៥០០ មកចូលរួមឧបត្ថម្ភជូនវីរកងទ័ពកងពលលេខ៩ផងដែរ ដើម្បីជាកម្លាំងចិត្ត និងគាំទ្រដល់កងទ័ពដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។


إرسال تعليق

أحدث أقدم