គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញអាទិភាពគន្លឹះ៥ចំណុច ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែរឹងមាំ និងមានភាពធន់

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញអាទិភាពគន្លឹះ៥ចំណុច ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែរឹងមាំ និងមានភាពធន់
ចេញផ្សាយ ថ្ងៃទី 

ឆ្លើយតបនឹងបរិបទសកលលោកដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៥ចំណុចយ៉ាងមុតស្រួច ដើម្បីបង្កើនផលិតភាពការងារ និងកសាងប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ ឆ្លើយតបចំតម្រូវការប្រជាពលរដ្ឋ។

នេះបើយោងតាមប្រភពព័ត៌មានពី ក្រសួងមុខងារសាធារណៈ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងខណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល។

អាទិភាពគន្លឹះទាំង៥ ដើម្បីបង្កើនផលិតភាពការងារ​ ដើម្បីជំរុញឱ្យការកែទម្រង់រដ្ឋបាលសាធារណៈកាន់តែមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើការពង្រឹងអាទិភាពគន្លឹះចំនួន៥ រួមមាន៖ (១). កត្តាមនុស្ស៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌របស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ (២). ប្រព័ន្ធ និងយន្តការ៖ ការរៀបចំប្រព័ន្ធការងារឱ្យមានភាពច្បាស់លាស់ និងរលូន។ (៣). វប្បធម៌ការងារស្ថាប័ន៖ ការបណ្តុះស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ក្នុងអង្គភាព។ (៤). បច្ចេកវិទ្យា៖ ការធ្វើទំនើបកម្មប្រព័ន្ធការងារតាមរយៈឌីជីថលូបនីយកម្ម។ (៥). ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ៖ ការបំពាក់សម្ភារ និងកន្លែងធ្វើការដែលអំណោយផលដល់ការបំពេញភារកិច្ច។

ក្នុងនាមជាអ្នកដឹកនាំដែលប្រាកដនិយម ឯកឧត្តម ហ៊ុន ម៉ានី បានទទួលស្គាល់ថា​ការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈនៅកម្ពុជា​មិនទាន់ឈានដល់ភាពល្អឥតខ្ចោះនៅឡើយទេ ហើយតែងតែជួបប្រទះនូវឧបសគ្គ។ ឯកឧត្តម បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ថា នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញ ដូចជា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសម្ពាធសេដ្ឋកិច្ចសកល កម្ពុជាចាំបាច់បំផុតត្រូវតែងើបឈរ ពង្រឹងកម្លាំងផ្ទៃក្នុង និងធានាឱ្យបាននូវការឯកភាពគ្នា ដើម្បីធ្វើឱ្យប្រព័ន្ធរដ្ឋបាលកាន់តែមានភាពធន់ និងរឹងមាំ អាចទប់ទល់នឹងកត្តាខាងក្រៅបាន។

"ការកសាងភាពធន់វិស័យសាធារណៈ មិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែកើតចេញពីការត្រៀមលក្ខណៈជាមុន កិច្ចសហការជិតស្និទ្ធ និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួល។" ឯកឧត្តមឧបនាយករដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការតម្រង់ទិសឆ្ពោះទៅរក​ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០។ កម្ពុជាបានចាត់ទុកការកែទម្រង់ និងការធ្វើទំនើបកម្ម គឺជាត្រីវិស័យដ៏សំខាន់បំផុត ដើម្បីប្រែក្លាយប្រព័ន្ធរដ្ឋបាលសាធារណៈ ឱ្យទៅជាប្រព័ន្ធតែមួយដែលរឹងមាំ មានការតភ្ជាប់គ្នា បំពេញបន្ថែមឱ្យគ្នា និងជំរុញគ្នាទៅវិញទៅមក ក្រោមស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ឯកឧត្តមក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ដែលជាប្រតិបត្តិករគន្លឹះ ត្រូវបន្តអភិវឌ្ឍខ្លួនឱ្យក្លាយជា មូលធនមនុស្សពិតប្រាកដ ពោរពេញដោយសមត្ថភាព ជំនាញវិជ្ជាជីវៈ គុណធម៌ សីលធម៌ និងមានឧត្តមគតិស្នេហាជាតិ ដើម្បីបម្រើផលប្រយោជន៍ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ៕ ផ្សាយ៖ កន ចំណាន


إرسال تعليق

أحدث أقدم