សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចូលរួមរំលែកទុក្ខគ្រួសារសពស្លាប់ដោយសារជំងឺ នៅភូមិកំពង់បាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង...!!!
សាខា កក្រក ខេត្តព្រៃវែង៖ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៦ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានចាត់ឱ្យលោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី រួមជាមួយអនុសាខាស្រុក និងសហការី ព្រមទាំងក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសពស្លាប់ដោយសារជំងឺ ១នាក់ នៅភូមិកំពង់បាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។នាឱកាសនោះ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាខេត្ត ដែលជានិច្ចកាល លោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ស្របតាមពាក្យស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា" និង "កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល"។
សម្ភារៈ និងថវិកាផ្តល់ជូនរួមមាន៖
-ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ បានឧបត្ថម្ភថវិកាបន្ថែមចំនួន ២០០,០០០រៀល។
-សាខាខេត្ត សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ ៥០គ.ក មី ២កេស ត្រី ខ ២យួរ ទឹកសុទ្ធ ២កេស និងថវិកាចំនួន ៤០០,០០០រៀល។
-អនុសាខាស្រុក សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ ២៥គ.ក មី ១កេស ទឹកផ្លែឈើ ១កេស ទឹកសុទ្ធ ១កេស និងថវិកាចំនួន ២០០,០០០រៀល។










