គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឯកឧត្តម សាយ សំអាល់ ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋស្រុកកំចាយមារ ជំរុញសន្តិសុខកម្មសិទ្ធិ និងការអភិវឌ្ឍមូលដ្ឋាន!

 ឯកឧត្តម សាយ សំអាល់ ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋស្រុកកំចាយមារ ជំរុញសន្តិសុខកម្មសិទ្ធិ និងការអភិវឌ្ឍមូលដ្ឋាន!

ព្រៃវែង៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម ចាន់ ដេត សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកកំចាយមារ ខេត្តព្រៃវែង។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅបរិវេណវត្តជោតិវ័ន្ត (ហៅវត្តជាច) ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការពន្លឿនការចុះបញ្ជីដីធ្លី និងផ្តល់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីធានាសន្តិសុខក្នុងការកាន់កាប់ដីធ្លី កាត់បន្ថយវិវាទ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋស្រុកកំចាយមារ សរុបប្រមាណ ១,៦៩២នាក់ ដែលបានបង្ហាញពីការគាំទ្រ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការពង្រឹងសិទ្ធិកម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍប្រកបដោយចីរភាព។
















إرسال تعليق

أحدث أقدم