គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ខេត្តព្រៃវែង រៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ដោយមានអ្នកចូលរួមសរុបជាង ៤៨,០០០នាក់.

 ខេត្តព្រៃវែង រៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ដោយមានអ្នកចូលរួមសរុបជាង ៤៨,០០០នាក់.

ព្រៃវែង៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បណ្ដាក្រុង ស្រុក មន្ទីរ អង្គភាព និងឃុំ-សង្កាត់ ទូទាំងខេត្តព្រៃវែង បានរៀបចំយុទ្ធនាការសម្អាតអនាម័យបរិស្ថាន ដោយមានអ្នកចូលរួមសរុបចំនួន ៤៨,២១៦នាក់។

៖ក្រុងព្រៃវែង និងមន្ទីរ-អង្គភាព៖ ៤០១នាក់
ស្រុកបាភ្នំ៖ ១,១១៤នាក់
ស្រុកកំចាយមារ៖ ៥,៦៦៧នាក់
ស្រុកកំពង់ត្របែក៖ ៧,០៣២នាក់
ស្រុកកញ្រ្ជៀច៖ ៣៤៣នាក់
ស្រុកមេសាង៖ ១៤,២៥៦នាក់
ស្រុកពាមជរ៖ ២,៣០០នាក់
ស្រុកពាមរក៍៖ ៤,១៥៧នាក់
ស្រុកពារាំង៖ ៥,២៥១នាក់
ស្រុកព្រះស្ដេច៖ ៣,៥៦៣នាក់
ស្រុកស្វាយអន្ទរ៖ ៨១៨នាក់
ស្រុកពោធិ៍រៀង៖ ២,៨៩៦នាក់
ស្រុកស៊ីធរកណ្ដាល៖ ៤១៨នាក់។

យុទ្ធនាការនេះបានផ្តោតលើការបោសសម្អាតផ្លូវសាធារណៈ ប្រមូលសំណល់រឹង កាត់ស្មៅ សម្អាតទីធ្លាសាធារណៈ និងបរិវេណស្ថាប័ននានា ក្នុងគោលបំណងលើកកម្ពស់អនាម័យ សោភ័ណភាព និងបរិស្ថានស្អាតនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ ការងារសម្អាតអនាម័យបរិស្ថានត្រូវបានអនុវត្តជាប្រចាំនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ តាមបណ្ដាស្ថាប័នរដ្ឋ ឯកជន និងមូលដ្ឋាននានា ដើម្បីជំរុញការចូលរួមថែរក្សាបរិស្ថានឱ្យបានស្អាត មានរបៀបរៀបរយ និងប្រកបដោយនិរន្តរភាព។















Post a Comment

Previous Post Next Post