អធិការដ្ឋាននគរបាលស្រុកពាមជរ ប្រជុំបូកសរុបការងារប្រចាំសប្តាហ៍ និងលើកទិសដៅអនុវត្តបន្ត!
ស្រុកពាមជរ: នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជា ហេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកពាមជរ បានដឹកនាំកងកម្លាំងក្រោមឱវាទ គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំសប្តាហ៍ និងលើកទិសដៅការងារដើម្បីអនុវត្តបន្ត។កិច្ចប្រជុំនេះបានពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលកងកម្លាំងសម្រេចបាននាសប្តាហ៍កន្លងមក ព្រមទាំងផ្លាស់ប្តូរយោបល់ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
ជាមួយគ្នានេះដែរ លោកអធិការបានដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួន សម្រាប់ឱ្យកងកម្លាំងទាំងអស់យកទៅអនុវត្តបន្ត ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕










