គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទអ្នកជំនាញថៃ ដែលថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

 សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទអ្នកជំនាញថៃ ដែលថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

ចេញផ្សាយ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៦

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះអត្ថបទមួយនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិភាគរបស់លោក Surachart Bamrungsuk ដែលជាអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ អត្ថបទដែលសម្តេចតេជោបានចែករំលែកនោះ មានចំណងជើងថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»។

ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

ជាថ្មីម្តងទៀតថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖ អត្ថបទលោក សុរ៉ាឆាត បំរុងស៊ុក (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ស្តីពី៖ «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

លើសពីនេះ ការពិតមួយដែលថៃប្រហែលជាត្រូវទទួលស្គាល់ គឺសង្គ្រាមបានធ្វើឲ្យរបបគ្រប់គ្រងរបស់អ៊ុយក្រែនកាន់តែរឹងមាំ។ ដូចគ្នានេះដែរ សង្គ្រាមបានធ្វើឲ្យរបបសាធារណរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ង់កាន់តែរឹងមាំ។ ដូច្នេះប្រហែលជាយើងត្រូវទទួលស្គាល់ថា សង្គ្រាមក៏បានធ្វើឲ្យរបបគ្រប់គ្រងរបស់កម្ពុជាកាន់តែរឹងមាំផងដែរ។

ន័យគឺ សង្គ្រាមតាមព្រំដែនបានក្លាយជាកត្តាមួយដែលមិនផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសថៃ ឬលទ្ធផលដែលកើតឡើងអាចផ្ទុយពីជំនឿរបស់ក្រុម អ្នកល្មោភសង្គ្រាម នៅថៃ ដែលជឿថា ការប្រើកម្លាំងយោធា ជាពិសេសការវាយប្រហារតាមអាកាស អាចនាំឲ្យរបបគ្រប់គ្រងនៅភ្នំពេញដួលរលំ។ មិនថាវាយតម្លៃយ៉ាងណាក៏ដោយ ជំនឿបែបនេះមិនមែនជាការពិតទេ។

ទោះជាយ៉ាងណា ប្រសិនបើថៃមិនចង់ពឹងផ្អែកលើកត្តាយោធា នោះការទូតត្រូវតែរឹងមាំជាងនេះ។ ប៉ុន្តែបញ្ហាគឺ ការទូតរបស់ថៃសព្វថ្ងៃ ហាក់ដូចជាដើរតាមយុទ្ធសាស្ត្ររបស់កម្ពុជា ឬក៏កំពុងលេងក្នុងល្បែងដែលកម្ពុជាបានកំណត់ដែរ។ បើប្រៀបធៀបការដើរតួនាទីលើឆាកអន្តរជាតិរវាងថៃ និងកម្ពុជា ថៃជាញឹកញាប់តែងតែដើរតាមក្រោយ ហើយស្ថិតក្នុងស្ថានភាពការពារខ្លួន នៅក្នុងសង្គ្រាមព័ត៌មានផងដែរ។

អ្វីដែលបានសរសេរខាងលើ មិនមែនមានបំណងនិយាយថា ភាគីកម្ពុជាពូកែជាងថៃនោះទេ។ ប៉ុន្តែមានបំណងបង្ហាញឲ្យសង្គមឃើញទស្សនៈមួយផ្សេងទៀតនៃបញ្ហា ហើយមិនចង់ឲ្យមានការគាំទ្រពេញទំហឹងចំពោះការប្រើកម្លាំងយោធាបែបជ្រុក៊លនិយមពេកនោះទេ។ ព្រោះការធ្វើដូច្នេះ នឹងនាំឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃការយល់ឃើញ ខាងយុទ្ធសាស្ត្រដែលមិនសមស្របនឹងការពិត។ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍យុទ្ធសាស្ត្រដូចដែលបានរំពឹងទុកនោះដែរ។ នៅទីបញ្ចប់ ប្រហែលជាដល់ពេលដែលត្រូវស្វែងរកដំណោះស្រាយពិតប្រាកដចំពោះបញ្ហាកម្ពុជា។

ហើយត្រូវទទួលស្គាល់ផងដែរថា កម្ពុជាសព្វថ្ងៃមានសមត្ថភាពក្នុងការដើរតួនាទីលើឆាកអន្តរជាតិខ្លាំងជាងអ្វីដែលយើងធ្លាប់គិត។ កម្ពុជាអាចបង្កើតឥទ្ធិពលតាមរយៈការផ្តួចផ្តើមគំនិត និងបន្តបើកយុទ្ធនាការប្រឈមមុខជាមួយថៃបានជាបន្តបន្ទាប់។ ដូច្នេះគំនិតរបស់នាយករដ្ឋមន្ត្រី អនុទីន ក្នុងការស្វែងរកផ្លូវបញ្ចប់សង្គ្រាម គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ពីព្រោះថៃមិនអាចស្ថិតក្នុងស្ថានភាពបែបនេះជារៀងរហូតបានទេ៕

Post a Comment

Previous Post Next Post