គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ថវិកាជាតិមិនមែនជារបស់លេង! ពលរដ្ឋស្រុកស៊ីធរកណ្ដាល បង្ហាញភស្តុតាងក្រុមហ៊ុន «មួយគា ធុកតៃលី» បន្លំធ្វើផ្លូវបេតុងខុសបច្ចេកទេស ទទូច ACU ចាត់វិធានការជាបន្ទាន់។

 ថវិកាជាតិមិនមែនជារបស់លេង! ពលរដ្ឋស្រុកស៊ីធរកណ្ដាល បង្ហាញភស្តុតាងក្រុមហ៊ុន «មួយគា ធុកតៃលី» បន្លំធ្វើផ្លូវបេតុងខុសបច្ចេកទេស ទទូច ACU ចាត់វិធានការជាបន្ទាន់។

(ខេត្តព្រៃវែង)៖ ប្រជាពលរដ្ឋនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល កំពុងផ្ទុះកំហឹងយ៉ាងខ្លាំង និងបានដាក់ការសង្ស័យថា គម្រោងសាងសង់ផ្លូវបេតុងអាមេរបស់ក្រុមហ៊ុន «មួយគា ធុកតៃលី» កំពុងមានចេតនាបន្លំគុណភាពសាងសង់យ៉ាងធ្ងន់ធ្ងរ។

ពលរដ្ឋបានអះអាងថា ក្រុមហ៊ុនមួយនេះ បានក្រាលសំណាញ់ដែកផ្ទាល់នឹងដីខ្សាច់ដោយគ្មានបេតុងទ្រាប់ (Concrete Spacer) ដែលនេះជាការបំពានយ៉ាងច្បាស់លើស្តង់ដារបច្ចេកទេសសំណង់ ដើម្បីកេងចំណេញលើកម្រាស់ និងគុណភាពបេតុង។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ការប្រញាប់ប្រញាល់ចាក់បេតុងលុបបំបាត់ភស្តុតាងនេះ គឺជាចេតនាទុច្ចរិតរបស់ក្រុមហ៊ុន ដើម្បីបន្លំមន្ត្រីជំនាញឱ្យពិនិត្យមិនឃើញពីកំហុសបច្ចេកទេស។ «ថវិកាជាតិគឺជាញើសឈាមរបស់ពលរដ្ឋ! យើងមិនអាចទុកឱ្យក្រុមហ៊ុនចោលម្សៀត បំផ្លាញធនធានជាតិដើម្បីផលប្រយោជន៍ខ្លួនឯងបានឡើយ» នេះគឺជាសម្រែកក្តីឈឺចាប់របស់ពលរដ្ឋក្នុងមូលដ្ឋាន។

ដោយយល់ឃើញថាផ្លូវមួយខ្សែនេះនឹងមិនអាចទ្រទ្រង់យូរអង្វែង និងឆាប់វិនាសខូចខាតជាមិនខាន ប្រជាពលរដ្ឋសូមអំពាវនាវយ៉ាងទទូចដល់៖

១. លោក ប៉ោ ពីឡុត និង លោក វ៉ាន់ សុធា (តំណាងអភិបាលខេត្តព្រៃវែង) សូមមេត្តាចុះអធិការកិច្ចជាបន្ទាន់។

២. អង្គភាពប្រឆាំងអំពើពុករលួយ (ACU) មេត្តាជួយពិនិត្យរកភាពមិនប្រក្រតីនៃគម្រោងនេះ។

៣. ឯកឧត្តម សួន សុម៉ាលីនអភិបាលខេត្តព្រៃវែង សូមមេត្តាជួយអន្តរាគមន៍ ដើម្បីការពារថវិកាជាតិ និងគុណភាពសំណង់សម្រាប់ប្រជាពលរដ្ឋ។

إرسال تعليق

أحدث أقدم