គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ករណីក្លឹបកំសានរបស់ជនជាតិចិនមាន(ផ្លាកយីហោទីក្រុងលើមេឃ)សង្ស័យបង្កប់ល្បែងហ្គេមបាញ់ត្រីខ្នាតយក្សនៅបណ្ដោយផ្លូវរដ្ឋសភាសង្កាត់ទន្លេបាសាក់ អ្នកកាសែតក្នុងស្រុក រាយការណ៍ផងតេផង ខណៈអស់លោកអាជ្ញាធរនៅខណ្ឌចំការមនមិនខ្វល់សង្ស័យជាឆ្នាំងបាយ!!!

 ករណីក្លឹបកំសានរបស់ជនជាតិចិនមាន(ផ្លាកយីហោទីក្រុងលើមេឃ)សង្ស័យបង្កប់ល្បែងហ្គេមបាញ់ត្រីខ្នាតយក្សនៅបណ្ដោយផ្លូវរដ្ឋសភាសង្កាត់ទន្លេបាសាក់ អ្នកកាសែតក្នុងស្រុក រាយការណ៍ផងតេផង ខណៈអស់លោកអាជ្ញាធរនៅខណ្ឌចំការមនមិនខ្វល់សង្ស័យជាឆ្នាំងបាយ!!!

រឿងរ៉ាវក្លឹបកំសាន្ត (មានផ្លាកយីហោទីក្រុងលើមេឃ)សង្ស័យបង្កប់ដាក់ល្បែងគឺហ្គេមបាញ់ត្រីខ្នាតយក្សរបស់ជនជាតិចិននេះ ដែលនៅតាមបណ្ដោយផ្លូវ រដ្ឋសភា សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។

ជារឿងមួយដែលបង្កការព្រួយបារម្ភខ្លាំងដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ព្រោះវាអាចជាប្រភពនៃបទល្មើសផ្សេងៗទៀត។

ការដែលអ្នកកាសែតព្យាយាមរាយការណ៍ ឬទាក់ទងទៅអាជ្ញាធរ គឺដើម្បីចូលរួមទប់ស្កាត់ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

តែផ្ទុយទៅវិញអស់លោកអាជ្ញាធរនៅក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហាក់បីដូចមិនខ្វាយខ្វល់នឹងមិនយកចិត្តទុកដាក់អំពីការរាយការណ៍របស់អ្នកកាសែតនោះទេ_សង្ស័យទុកចិញ្ចឹមឆ្នាំងបាយ!

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ  និង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។

ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។

សូមរំលឹកថា!  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះថារាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

Post a Comment

Previous Post Next Post