ខណ្ឌមានជ័យ :មានសេចក្តីរាយការណ៍មកថាមានទីតាំងសាងសង់សំណង់រឹងសង់ជារបងថ្មបុកគ្រឹះយ៉ាងរឹងមាំរំលោភយកដីមាត់ប្រឡាយត្រង់ចំណុចភូមិទូលការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បន្ថែមទៀតថា ធ្លាប់ឃើញអាជ្ញាធរខណ្ឌមានជ័យក្រោមការបង្គាប់និងបញ្ជាផ្ទាល់ពីលោកសេងគន្ធអភិបាលខណ្ឌមានជ័យឱ្យផ្អាកមួយរយៈ។
បច្ចុប្បន្នភាពនេះសំណង់រឹងមួយកន្លែងនេះកំពង់សាងសង់ឡើងវិញ ដែលជាហេតុធ្វើឲ្យមហាជននិងពលរដ្ឋ មានការងឿងឆ្ងល់ តើម្ចាស់សំណង់ខាងលើនេះបានទទួលការអនុញ្ញាតស្របច្បាប់ពីមន្ត្រីជំនាញពាក់ព័ន្ធហើយឬនៅ?ហើយមានលិខិតបញ្ជាក់ពីមន្ត្រីបច្ចេកទេសព្រំដីច្បាស់លាស់ដែរឬទេ?
ជុំវិញរឿងរ៉ាវខាងលើនេះលោកសេងគន្ធអភិបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ព្រំសុជាឲ្យដឹងថា គាត់ធ្វើត្រឹមត្រូវហើយគឺធ្វើលើព្រំដីកម្មសិទ្ធិរបស់គាត់។
លោកសេងគន្ធ បានបញ្ជាក់បន្ថែមទៀតថាមន្ទីរសុរិយោដីរាជធានីភ្នំពេញនិងខណ្ឌវាស់ជាង 10 ដងហើយគឺគាត់ធ្វើនេះមិនខុសទេ តែអាជ្ញាធរហាមគាត់រហូតតែគាត់ចេះតែលួចធ្វើ។






