គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តព្រៃវែង

 រដ្ឋបាលខេត្តព្រៃវែង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម តូច សេដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពេជ្រ សុត្ថារ័ត្ន អភិបាលរងខេត្ត លើកឡើងថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល សំដៅផ្តល់ការគាំពារ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងពង្រឹងសមត្ថភាពឲ្យអាចចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីអាចទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងអាចចូលរួមក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល​។

លោក អភិបាលរងខេត្ត បន្តថា ជាមួយនេះ រដ្ឋបាលខេត្ត តាមរយៈគណៈកម្មការ ដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធថ្នាក់ខេត្ត បានខិតខំយកចិត្តទុកដាក់ចំពោះការអនុវត្តតួនាទីរបស់ខ្លួន ស្របតាមអនុក្រឹត្យលេខ១១អនក្រ.កប ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដើម្បីធ្វើយ៉ាងណាឲ្យអ្នកមានសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចអភិវឌ្ឍខ្លួនឈានចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបាន។ គិតមកដល់ពេលនេះ ខេត្តព្រៃវែង មានអ្នកចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់គណៈកម្មាធិការថ្នាក់ជាតិ សរុបចំនួន ២៧.៣៩៦នាក់។ ដោយឡែក តាមទិន្នន័យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្តាក្រុង ស្រុកនៃខេត្តព្រៃវែង ចំនួន ៩១.៨៥២នាក់។

លោក អភិបាលរងខេត្ត បន្ថែមថា៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធដើរតួនាទីយ៉ាងសំខាន់ ទាំងក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍ។ ការប្រកបមុខរបរនិងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាប្រភពចំណូលដ៏សំខាន់របស់ប្រជាជន ដោយការចាប់ផ្តើមសកម្មភាពអាជីវកម្ម មុខរបរ និងការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវការថ្លៃដើមទាប។ ទោះជាយ៉ាងណាក្តី សេដ្ឋកិច្ចក្រៅប្រព័ន្ធមានទំហំធំ ស្មុគស្មាញ និងពាក់ព័ន្ធនឹងតួអង្គច្រើន ដែលការណ៍នេះ បង្កឱ្យមានការលំបាកសម្រាប់រាជរដ្ឋាភិបាល ក្នុងការកំណត់អត្តសញ្ញាណ ដើម្បីគ្រប់គ្រងនិងគាំពារ សំដៅ លើកកម្ពស់កម្រិតជីវភាពព្រមទាំងការចូលរួមរបស់ប្រជាជនទៅក្នុងដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក អភិបាលរងខេត្ត បានបញ្ជាក់ថា ដើម្បីឲ្យការអនុវត្តការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីផ្តល់នូវជីវភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង លោក អភិបាលរងខេត្ត សូម​ណែនាំ​​ដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចមន្ទីរ ​អង្គភាព ជុំវិញខេត្ត សូមយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចខាងក្រោម៖
ទីមួយ៖   រដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំឲ្យមានក្រុមការងារ ដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្នាក់ក្រុង ស្រុក។
ទីពីរ៖      អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យបានទូលំទូលាយ។
ទីបី៖       ត្រូវគ្រប់គ្រងនូវទិន្នន័យ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងមូលដ្ឋាន ឲ្យបានច្បាស់លាស់។
ទីបួន៖ គោលដៅសំខាន់ត្រូវចូលរួមអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕









إرسال تعليق

أحدث أقدم