គេហទំព័រ www.promsochea-hotnews.com.kh ដំណើការតាមប្រកាសលេខ ១០៧ ប្រក ព.ម ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន - អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.promsochea-hotnews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោក អន ភារៈ ណែនាំអភិបាលរងស្រុកពាមជរដែលទើបប្រកាសតែងតាំងផ្ទេរកាន់តំណែងថ្មី ត្រូវខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន

 លោក អន ភារៈ ណែនាំអភិបាលរងស្រុកពាមជរដែលទើបប្រកាសតែងតាំងផ្ទេរកាន់តំណែងថ្មី ត្រូវខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន

ព្រៃវែង៖ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកជាផ្លូវការ លោក អន ភារៈ  អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងការណែនាំ និងជម្រុញយ៉ាងម៉ឺងម៉ាត់ដល់អភិបាលរងស្រុកដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមអភិវឌ្ឍន៍ស្រុកឱ្យកាន់តែមានការរីកចម្រើន និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

​ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនេះ គឺត្រូវបានប្រកាសតែងតាំង និងផ្ទេ លោក ម៉ៅ ថេត ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ១ ជាអភិបាលរងនៃគណៈអភិបាលស្រុកពោធិ៍រៀង ឲ្យកាន់មុខតំណែងជា អភិបាលរងនៃគណៈអភិបាលស្រុកពាមជរ ខេត្តព្រៃវែង។

إرسال تعليق

أحدث أقدم