ទីតាំងសំណង់រឹងសង្ស័យអត់ច្បាប់របស់អ្នកមានលុយម្នាក់ក្នុង(សង្កាត់សសិត្បូ)កំពុងសម្រុកបុកគ្រឹះសាងសង់ធ្វើជារបងរំលោភយកដីចំណីច្រាំងស្ទឹងខណៈលោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅ បានថ្លែងថានឹងឲ្យជំនាញចុះពិនិត្យ!!!
ខេត្តកណ្ដាល :បើយោងទៅតាមសេចក្តីរាយការណ៍ប្រាប់ព្រំសុជាឲ្យដឹងថាមានបុគ្គលអ្នកមានលុយម្នាក់កំពុងសម្រុកបុកគ្រឹះសាងសង់ធ្វើរបងរំលោភយកដីចំណីច្រាំងស្ទឹង ដែលមានទីតាំងស្ពានកោះអន្លង់ចិន សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។(ជុំវិញរឿងរ៉ាវខាងលើនេះ) លោកព្រុំសុជាបានសុំការបំភ្លឺពីលោក លោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅលោកបានថ្លែងថានឹងឲ្យជំនាញចុះពិនិត្យ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមាន សមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
អង្គភាពសារព័ត៌មានយើសង្ឃឹមថា លោកឃឹម សំភារចៅហ្វាយក្រុងតាខ្មៅ ក្នុងនាមជាមន្ត្រី បំរើ ការងារសាធារណ: ជូនប្រជាពលរដ្ឋនិង ជាគណ:មេ បញ្ជាការ ឯកភាព ក្រុងតាខ្មៅ គួរចាត់វិធាន ការទប់ស្កាត់ ក្នុងករណីខាងលើ ដែលរំលោភ បំពានធ្វើសំណង់រឹងចូលស្ទឹងដែលជាសម្បត្តិរបស់រដ្ឋ ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្ដាល និង ជាគណៈបញ្ជាការជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។



